(ភ្នំពេញ)៖ ក្នុងភាពជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហើបពីបំណងចង់អញ្ជើញ លោក ពូ ទីន ប្រធានាធិបតីរុស្ស៉ី មកចូលរួមកិច្ចប្រជុំអាស៊ាន «ក្នុងក្របខណ្ឌនៃយន្តការដែលដឹកនាំដោយអាស៊ាន»។
Read more: កម្ពុជាចង់អញ្ជើញ លោក ពូ ទីន មកចូលរួមកិច្ចប្រជុំអាស៊ានចុងឆ្នាំនេះ...
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា បច្ចុប្បន្ននេះ មានការឆ្លងជំងឺអ៊ុតស្វា (Monkeypox) ជាង ៦.០០០ករណីក្នុងប្រទេសចំនួន ៥៨ទូទាំងពិភពលោក។WHO នឹងកោះប្រជុំគណៈកម្មាធិការដែលនឹងផ្តល់យោបល់លើការប្រកាសពីការផ្ទុះជំងឺនេះ ដែលជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុត នៅថ្ងៃទី ១៨ ខែកក្កដា ឬឆាប់ជាងនេះ។
Read more: WHO កោះប្រជុំជាបន្ទាន់ ក្រោយជំងឺអ៊ុតស្វារាតត្បាតជាង ៦.០០០ករណីទូទាំងពិភពលោក
(ភ្នំពេញ) នៅព្រឹកថ្ងៃទី ៧ ខែ កក្កដា ២០២២ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសឡាវ
(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) នាចុងខែកក្កដា ឆ្នាំ២០២២នេះឡើយ។
Read more: កម្ពុជាស្នើមីយ៉ាន់ម៉ា ឲ្យចាត់តាំងតំណាងមិនមែនជាអ្នកនយោបាយ...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហោះសារចូលរួមអបអរសាទរខួបគម្រប់១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក។
Read more: សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបគម្រប់១៤ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ...
(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការកង្វល់ជាថ្មីឡើងវិញអំពីបញ្ហាជម្ងឺ កូវីដ១៩ ,ខណៈដែលប្រទេស មួយចំនួននៅអ៊ឺរ៉ុប បានប្រកាសអំពីរលកឆ្លងកូវីដ១៩លើកទី៧ កំពុងកើតមាននៅប្រទេសបារាំង និង អ៊ីតាលី កំពុងដាក់ពិភពលោកនៅក្នុងស្ថានភាពមិនធម្មតាជាថ្មីទៀត ។
Read more: ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញកង្វល់អំពីការផ្ទុះឡើងវិញនៃកូវីដ១៩នៅងក្នុងតំបន់អឺ...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាសធម្មតា ចំនួន ២លានសន្លឹក, ម៉ាស N95 ចំនួន ២០ម៉ឺនសន្លឹក, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ចំនួន ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ចំនួន ១០០គ្រឿង និងថវិកាចំនួន ១លានដុល្លារ។
Read more: កម្ពុជាឧបត្ថម្ភអាស៊ាននូវម៉ាសធម្មតា ២លាន, ម៉ាស N95 ២០ម៉ឺន,...
រាជធានីភ្នំពេញ៖ ដោយមើលឃើញការប្រើប្រាស់បណ្តាញសង្គមតិកតុកខ្មែរ (TikTok) មិនត្រឹមត្រូវដោយការប្រើប្រាស់ពាក្យចំអាសច្រើនហួសហេតុពេក ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានសម្តែងការហួសចិត្ត និងស្នើដល់ម្ចាស់គណនីជាស្ត្រីបញ្ឈប់ការប្រើប្រាស់ពាក្យអាសក្រាមខ្លាំង។
Read more: រឿងនារីលេងតិកតុក ! សម្តេចតេជោ ស្នើឱ្យបញ្ឈប់ការលេង «បែបចំអេះចំអាស»
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ដោយទុករយៈពេលមួយថ្ងៃ គឺថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះឲ្យម្ចាស់រថយន្តទៅបង់ពន្ធឲ្យអស់ ហើយចំពោះរថយន្តដែលនាំចូលចាប់ពីថ្ងៃទី៧ ខែកក្កដាតទៅ គឺចាប់ទាំងអស់ ។
ភ្នំពេញ: លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា : គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជន ជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែង នៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់។
Read more: លោក ហ៊ុន ម៉ាណែត : គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន...
(ភ្នំពេញ)នៅព្រឹកថ្ងៃពុធទី ៦ ខែកក្កដាឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមមុនពួកគេចេញទៅប្រកួតកីឡាពិការ អាស៊ានឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ី។
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។
Read more: ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និងលោកជំទាវ ប្រកាសបរិច្ចាគថវិកា១ម៉ឺនដុល្លារ...
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ទៅលើបញ្ហាគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈរបស់កម្មករ-និយោជិតនៅកន្លែងធ្វើការ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារ
(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍនដោយចីរភាព និងលោក Asad Naqvi ប្រធានលេខាធិការដ្ឋានកម្មវិធីភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) បានឯភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍនសេដ្ឋកិច្ចបៃតងនៅកម្ពុជា
ភ្នំពេញ: លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា : កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ បានប្រព្រឹត្តទៅ ប្រកបដោយស្មារតីខ្ពស់ ពីសំណាក់ប្រទេសសមាជិក ដែលជាក់ស្តែង បានឆ្លុះបញ្ចាំងពីមូលបទ «សាមគ្គីភាព ដើម្បីសន្តិភាព និងវិបុលភាព»។
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងបុត្រ បុត្រប្រសារ និងចៅៗ បានប្រកាសបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា។
Read more: ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ...
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ ផ្តល់ភាពងាយស្រួលបន្ថែមទៀត
Read more: មន្ត្រីក្រសួងសង្គមកិច្ច បន្តជំរុញឲ្យផ្តល់ភាពងាយស្រួលបន្ថែមទៀត...
ភ្នំពេញៈ សមាសភាពគណ:កម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម)អមជាមួយការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) ត្រូវបានធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីពីរក្រសួងនិង អាជ្ញាធរដែនដី ។
មណ្ឌលគិរី ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទមានគម្រោងរៀបចំសួនផ្កាលើផ្ទៃដីចំនួន២០ហិកតា និងរៀបចំអាចទឹកបង្ហៀរ ដើម្បីឲ្យអ្នកទេសចរក្នុងស្រុក និងក្រៅប្រទេសទស្សនា ។
Read more: កម្ពុជាគ្រោងរៀបចំសួនផ្កា២០ហិកតា និងអាងទឹកបង្ហៀរ...
ស្រះកែវ ថៃៈ ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃនិងកម្ពុជា មកពីខេត្តមួយចំនួន ដែលជាប់ឬជិតព្រំដែននៃប្រទេសទាំងពីរ បានចុះអនុស្សរណៈ ស្ដីពីការលក់ដូរទំនិញ (Memorandum of Purchasing ឬ MOP) រវាងខេត្តមួយចំនួនរបស់ថៃ និងកម្ពុជា ក្នុងរយៈពេលកំណត់មួយ។ ពិធីនោះ បានធ្វើឡើង នៅរាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារកង់ (The Velo’s Hotel & Pump ) នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។
Read more: ពាណិជ្ជករ អាជីវករ វិស័យឯកជន នៃសហគ្រាសធុនតូច និងមធ្យម ថៃ-កម្ពុជា ចុះអនុស្សរណៈ...
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានក្រើនរំលឹកដល់មន្ដ្រីរាជការទាំងអស់ ត្រូវអនុវត្ដកាតព្វកិច្ចចាក់វ៉ាក់សាំង ដែលបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ពោលត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
Read more: លោកស្រី ឱ វណ្ណឌីន រំលឹកដល់មន្ដ្រីរាជការទាំងអស់...