Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំគណបក្ស មិនគួរមានតួនាទីខ្ពស់ នៅក្នុងស្ថាប័នជាតិទៀតឡើយ

  • Print

ភ្នំពេញ៖ មុនការបោះឆ្នោតឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ បានកំណត់ថា ប្រសិនបើ គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ឯកឧត្តម សម រង្ស៊ី នឹងក្លាយទៅជា នាយករដ្ឋមន្ត្រី រីឯ ឯកឧត្តម កឹម សុខា នឹងក្លាយទៅជា ប្រធានរដ្ឋសភាជាតិ។

ប៉ុន្តែក្រោយការបោះឆ្នោត តំណែងមេបក្សសង្គ្រោះជាតិ ត្រូវបានផ្លាស់ប្តូរ។ កាលពី ការបោះឆ្នោតឆ្នាំ ២០១៣ កន្លងមក ដោយសារ ឯកឧត្តម សម រង្ស៊ី កាលណោះ គឺជាអ្នកទោស ក្នុងសំណុំរឿង ដកតំរុយបង្គោលព្រំដែន កម្ពុជា-វៀតណាម ឯកឧត្តម សម រង្ស៊ី មិនបាន ឈរឈ្នោះ ជាតំណាងរាស្ត្រទេ។

ឯកឧត្តម គេអនុញ្ញាតបាន ត្រឹមអោយ ចូលប្រទេសវិញ ហើយធ្វើសកម្មភាព នយោបាយក្នុងនាមជា ប្រធានគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ។ មួយឆ្នាំក្រោយ ការបោះឆ្នោត បើទោះបីជាគណបក្ស សង្គ្រោះជាតិទទួលបាន ៥៥ អាសនៈទល់នឹង ៦៨ អាសនៈសម្រាប់ គណបក្ស ប្រជាជនកម្ពុជា ក៏ដោយក្តី ក៏ឯកឧត្តម សម រង្ស៊ី នៅតែមិនមែនជា បេក្ខជនជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ ដដែល។

ទើបតែនៅថ្ងៃ ចន្ទ ទី ២៨ ខែកក្កដា ២០១៤ នេះទេ ក្រោយកិច្ចព្រមព្រៀង នយោបាយរវាង គណបក្សសង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា រដ្ឋសភា ដែលមានតែ តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា នឹង បើកសម័យប្រជុំ វិសាមញ្ញ ដើម្បីបោះឆ្នោត ទទួលស្គាល់ សុពលភាពអាណត្តិ តំណារាស្ត្រឯកឧត្តម សម រង្ស៊ី ជំនួសឯកឧត្តម គួយ ប៊ុនរឿន ដែលកន្លងមក ជាបេក្ខជន តំណារាស្ត្រ គណបក្ស សង្គ្រោះជាតិ ប្រចាំមណ្ឌល កំពង់ចាម។

និយាយអោយខ្លី មានន័យថា គណបក្ស សង្គ្រោះជាតិ សម្រេចដាក់ ឯកឧត្តម សម រង្ស៊ី ជំនួសឯកឧត្តម គួយ ប៊ុនរឿន ហើយតែងតាំង ឯកឧត្តម គួយ ប៊ុនរឿន ជាសមាជិក គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មី។ ក្រោយការបោះឆ្នោតនៅថ្ងៃចន្ទស្អែកនេះ ឯកឧត្តម សម រង្ស៊ី នឹងក្លាយទៅជា បេក្ខជនជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ ហើយឯកឧត្តម នៅរង់ចាំតែការចូល ស្បថជាមួយសហការី ៥៤ រូប ផ្សេងទៀតប៉ុណ្ណោះ មុននឹងក្លាយទៅជា តំណាងរាស្ត្រ ពេញសិទ្ធិនៅពេល ដ៏ឆាប់ខាងមុខនេះ។

នៅក្នុងគណបក្ស សង្គ្រោះជាតិ ឯកឧត្តម កឹម សុខា ដែលជា អនុប្រធាន អាចក្លាយទៅជា អនុប្រធានទីមួយ នៃរដ្ឋសភាជាតិ ក្នុងខណៈពេល ដែលឯកឧត្តម សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នឹងស្ថិតនៅជា តំណាងរាស្ត្រធម្មតា។ អ្នកវិភាគ មួយចំនួនបាន អត្ថាធិប្បាយថា ប្រធានបក្ស និងអនុប្រធាន បក្សគណបក្សប្រឆាំង មិនគួរចាំបាច់ ទទួលយក តំណែងធំៗ ក្នុងរដ្ឋបាល របស់រដ្ឋសភាទេ ពីព្រោះ ពួកគេអាចជាប់ រវល់តែនឹងរឿង រដ្ឋបាលហើយគ្មាន ពេលបំពេញតួនាទី ពេញលេញ ក្នុងនាមជាមេបក្ស ប្រឆាំងដ៏ខ្លាំងក្លា។

នៅក្នុងគណបក្ស ប្រជាជនកម្ពុជា ឯណោះវិញ សម្ដេច ហ៊ុន សែន អនុប្រធានគណបក្ស ត្រូវបានតែងតាំងក្នុងមុខតំណែង នាយករដ្ឋមន្ត្រី ក្នុងខណៈពេលដែល សម្ដេច ហេង សំរិន ប្រធាន កិត្តិយសគណបក្ស ត្រូវបានតែងតាំង ជាប្រធានរដ្ឋសភា សម្ដេច ជា ស៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជា ត្រូវបានជ្រើសតាំង ជាប្រធានព្រឹទ្ធសភា និងឯកឧត្តម សាយ ឈុំ អគ្គលេខាធិការគណបក្ស ត្រូវបានតែងតាំង ជាអនុប្រធានព្រឹទ្ធសភា៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ