Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ កំពុងដំណើរការទៅមុខ

  • Print

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយចង្វារ ដែលស្ថិត នៅលើទីតាំងចាប់ពី គល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត លាតសន្ធឹង តាមដង ទន្លេសាប និងផ្លូវជាតិលេខ៦អា ទៅជើង ស្ថិតក្នុងភូមិសាស្ដ្រ សង្កាត់ចំនួន៣ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុង តែដំណើរការទៅមុខ ដើម្បីឈានទៅ ដល់ការបញ្ចប់ តាមគម្រោងរបស់ ខ្លួននាពេលខាងមុខនេះ ។

យោងតាមរបាយការណ៍ របស់ក្រុមហ៊ុន វិនិយោគទុន អាណិកជនកម្ពុជា ដែលទទួល បានសិទ្ធិជួលដីរដ្ឋ ធ្វើការអភិវឌ្ឍន៍ ជាទីក្រុង រណបជ្រោយចង្វារ ខាងលើនេះ បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំណើរការ អភិវឌ្ឍន៍ ដោយបូមខ្សាច់ចាក់ បំពេញលើដីទំនាប បានចំនួន ២៥០ហិកតារួច មកហើយ ក្នុងចំណោមផ្ទៃដីទាំងអស់ ៣២០ហិកតា ស្មើ ៨០ភាគរយនៃផែនការ ។

ក្រៅពីនេះ ក្រុមហ៊ុនក៏បានធ្វើការ កសាងផ្លូវចាក់បេតុង បានប្រវែង ២០៣០ម៉ែត្រ សាងសង់ផ្ទះល្វែង ដោះស្រាយប៉ះពាល់ ជូនប្រជាពលរដ្ឋ បានចំនួន៩ប្លុក ស្មើនឹង ១៧៦ល្វែងខ្នងផ្ទះ រួមទាំងធ្វើការសាងសង់ ផ្សារមានពីរជាន់ សម្រេចបាន ៨០ភាគរយ រួចមកហើយ ដោយជាន់ផ្ទាល់ដី មានទំហំ ៥៤០០ម៉ែត្រការ៉េ និង ជាន់ទី១ មានទំហំ ៣០០០ម៉ែត្រការ៉េ ក្រៅ ពីនេះ ក្រុមហ៊ុនក៏បាន ធ្វើការសាងសង់ផ្ទះល្វែង ខ្នាតធំពីរប្លុកស្មើនឹង ៤៦ល្វែង សម្រេចបាន ៨៥ភាគរយ និងសង់អគារ ស្នាក់នៅរួម A និង B មានចំនួន៣ ០៨ខ្នងផ្ទះ សម្រេចបាន ២០ភាគរយ និងសង់វីឡា បានចំនួន ៣ផ្ទះ សម្រេចបាន១០០ភាគរយ ។

ដោយឡែក ពាក់ព័ន្ធទៅ នឹងការដោះស្រាយ ផលប៉ះពាល់ ជូនប្រជាពលរដ្ឋក្រីក្រ ពិតប្រាកដ ដែលរស់នៅលើដីលិចទឹក នៅរដូវវស្សា ប្រកបរបរ ដាំបន្លែ ស្ថិតចំដីអភិវឌ្ឍន៍ របស់ក្រុមហ៊ុន គឺ ត្រូវបានទទួលយក គោលការណ៍ដោះស្រាយ ជាថវិកា ឬផ្ទះល្វែង និងតូបផ្សារ ស្ថិតនៅ បុរីរុងរឿង ដែលក្រុមហ៊ុន បានសាងសង់រួច រាល់ប្រមាណ ៨០ភាគរយ រួចមកហើយ ។

ដោយឡែកគម្រោងផែនការធ្វើការដោះ ស្រាយផលប៉ះពាល់បន្ដ គឺក្រុមហ៊ុនមានផែន ការដែលរួមមានតំបន់ "ក" ភូមិប្រជាពលរដ្ឋ (ភូមិចាស់) ក្រុមហ៊ុនមានផែនការរក្សាទុក ដោយមិនធ្វើការប៉ះពាល់ ដែលត្រូវកាត់ចេញ ពីគម្រោងមេរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន នឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងភូមិចាស់ និងទីក្រុងថ្មីចូលគ្នាតែម្តង ។ តំបន់ "ខ" ដែល មានអគារសាធារណៈរឹងមាំ រួមមាន មន្ទីរអង្គភាពរដ្ឋ និងសាលារៀននោះ ក៏ក្រុម ហ៊ុនមានផែនការកាត់ចេញពីប្លង់មេដូចគ្នា។

ចំពោះតំបន់ "គ" ដែលជាសំណង់ផ្ទះរបស់ប្រជាពលរដ្ឋមិនរៀបរយ ដែលចែកចេញជាបីតំបន់ ផ្សេងៗគ្នានោះ ក្រុមហ៊ុនបានត្រៀមផ្ដល់ ជម្រើសចំនួនពីរ សម្រាប់ឱ្យប្រជាពលរដ្ឋ ជ្រើសរើសយក ដែលជម្រើសទី១ ប្ដូរយក ផ្ទះល្វែងនិងតូបផ្សារ និងអគារស្នាក់នៅរួម កំពស់ ៣ជាន់ ដែលមានទំហំ ៤.២ម៉ែត្រ គុណ ១៤ម៉ែត្រ និងជម្រើសទី២ គឺបន្ដស្នាក់នៅលើទីតាំងចាស់ ដោយក្រុមហ៊ុន សុខចិត្ដកាត់ផ្ទៃដី នោះចេញពី ប្លង់មេរបស់ក្រុមហ៊ុនផងដែរ ។ ដោយឡែក តំបន់ "ឃ" ដែលជាប្រភេទដីទំនេរ ក្រៅពីតំបន់ដីដែលក្រុមហ៊ុន រៀបរាប់ ខាងលើជាតំបន់ដីទំនេរ ដែលភាគច្រើនកាន់កាប់ ដោយម្ចាស់ដីនៅក្រៅមូលដ្ឋាន គឺក្រុមហ៊ុនផ្ដល់តែមួយជម្រើសឱ្យប៉ុណ្ណោះ គឺដោះស្រាយគោលនយោបាយទៅតាមអ្វី ដែលសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនបានកំណត់នាពេលកន្លងមក។

លោកទូច សំណាង អគ្គនាយករងក្រុម ហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា បានថ្លែង ប្រាប់ដើមអម្ពិលឱ្យដឹងថា រហូតមកដល់ពេល នេះ ក្រុមហ៊ុនបានធ្វើការអនុវត្ដ ទៅតាមគម្រោងការរបស់ខ្លួន ដោយបានសម្រេចលទ្ធផលជាបន្ដបន្ទាប់ ។ ក្នុងនោះ ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ឋមួយចំនួន ដែលនៅមានបញ្ហាដី ជាមួយនិងក្រុមហ៊ុននៅឡើយ គឺក្រុមហ៊ុនស្វាគមន៍ជានិច្ច មិនថា ប្រជាពលរដ្ឋ មិនថាអង្គការឬសមាគម ដែលមានបំណងចូលរួម ដោះស្រាយនោះទេ គឺក្រុមហ៊ុនបានបើកទ្វារ ចាំទទួលដោះស្រាយ ដោយផ្ទាល់ ដោយបើកទីស្នាក់ការនៅ លើទីតាំងដីគម្រោងអភិវឌ្ឍន៍នេះតែម្ដង ហើយចំពោះប្រជាពលរដ្ឋ ដែលរស់នៅ ភូមិចាស់តាម ដងទន្លេសាប ចូលកុំនាំគ្នាមានការព្រួយបារម្ភ នោះឡើយ ព្រោះក្រុមហ៊ុនមិនបាន ដាក់ភូមិចាស់ចូលទៅ ក្នុងគម្រោងមេរបស់ ក្រុមហ៊ុននោះទេ ដោយកាត់ចេញចម្ងាយ១០០ម៉ែត្រ គិតចាប់តាំងពីច្រាំងទន្លេ ។

សូមបញ្ជាក់ថា កន្លងមករវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលមានបញ្ហាដីធ្លី ពាក់ព័ន្ធ ទៅនឹងគម្រោង អភិវឌ្ឍន៍ទីក្រុង រណបជ្រោយ ចង្វារ គឺមិនសូវ បាន ជួបពិភាក្សាធ្វើការដោះ ស្រាយគ្នាដោយផ្ទាល់នោះឡើយ ហើយព័ត៌ មានភាគច្រើន គឺទទួលបានតាមរយៈតែ អាជ្ញាធរនិងអ្នកទី៣តែប៉ុណ្ណោះ ដែលធ្វើឱ្យ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋមិនយល់គ្នា ហើយចេះតែមាន បញ្ហាជាបន្ដបន្ទាប់ ទើប ក្រុមហ៊ុនប្រកាសបើកទ្វារចំហរ ជួបធ្វើការ ដោះស្រាយដោយផ្ទាល់ រួមទាំងអ្នកចង់ជួយ ធ្វើការសម្របសម្រួលនិងដោះស្រាយផង ដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ទទួលបានសិទ្ធិជួលដីពីរដ្ឋ មានទំហំ ៣៨៧ហិកតា ដើម្បីធ្វើការអភិវឌ្ឍន៍ ជាទីក្រុងរណប ឱ្យក្លាយទៅជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងកីឡា ក្រោមគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺយកទីក្រុងចិញ្ចឹមទីក្រុង ដោយក្នុងនោះ កន្លងមក ក្រុមហ៊ុនបានកសាងសមិទ្ធផល នានា ដូចជាស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា បានមកពីការជួលដី នៅកោះពេជ្រ និងគម្រោងស្ពានអាកាសស្ទឹង មានជ័យ ដែលសាងសង់បញ្ចប់គ្រោងនឹង ដាក់សម្ពោធនៅចុងខែនេះ រួមទាំងគម្រោង កសាងស្ពានអាកាសនៅស្តុបតិចណូ បានមកពីការជួលដីជ្រោយចង្វារ និងគម្រោងជាបន្ដបន្ទាប់ទៀតទៅ តាមគម្រោងការស្ថាបនា របស់សាលារាជ ធានីភ្នំពេញ ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល