Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​ព័ត៌មាន ​នឹង​ផ្ដល់​អាហារូបករណ៍ ​ជំនាញ​វិជ្ជាជីវៈ ៤០កន្លែង ​ជូន​សិស្ស​និស្សិត

  • Print

យ៉ាងហោចណាស់ មានអាហារូបករណ៍ ជំនាញវិជ្ជាជីវៈ ចំនួន៤០កន្លែង កំពុងរង់ចាំប្រជាពលរដ្ឋខ្មែរ សិស្ស និងនិស្សិតទូទៅ ដែលមានបំណងពិតប្រាកដ ក្នុងការចាប់យកអាជីព និងចំណេះជំនាញ ច្បាស់លាស។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បន្ទាប់ពីឯកឧត្តម បានទទួលការផ្ដល់ជូននូវកញ្ចប់ អាហារូបករណ៍ ១០០ភាគរយពី សមាគមសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ។

ភ្លាមៗបន្ទាប់ពី ទួលបានកញ្ចប់អាហារូបករណ៍ ចំនួន៤០កន្លែងពី សមាគមសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានប្រកាស ជាសាធារណៈ ថាប្រជាពលរដ្ឋទូទៅ រាប់ទាំងសិស្ស និងនិស្សិត នឹងអាចទទួលបាន អារូបករណ៍នេះ ដោយមិនប្រកាន់និន្នាការ នយោបាយនោះឡើយ។ អាហារូបករណ៍ទាំងនោះ រួមមានជំនាញ បោះពុម្ភធៀបការអាវយឺត ការបូប ថង់និងវិកាយប័ត្រផ្សេងៗ ជំនាញជួសជុល ទូរស័ព្ទដៃរកាត់តរូបថត កាត់តវីដេអូរកសិកម្ម មន្ត្រីឥណទាន ជួសជុលម៉ាស៊ីនត្រជាក់ ទូទឹកកកមាស៊ីនបោកអ៊ុត ភាសារជប៉ុន កូរ៉េ ផលិតសាប៊ូលាងចាន កែឆ្នៃផលិតផលកម្មកម្ម ផលិតភេជ្ជៈ ការ៉េមនិងជំនាញ តបណ្តាញអគ្គីសនី។

ថ្លែងក្នុងជំនួបជាមួយ
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក គង់សម្បត្តិ ប្រធានសមាគមសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ បានសង្កត់ធ្ងន់ថា ការផ្តល់អារូបរណ៍នេះ ធ្វើឡើងដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព អប់រំផ្នែកជំនាញវិជ្ជាជីវៈ និងកាត់បន្ថយភាពក្រីក្រ ជួនប្រជាពលរដ្ឋ តាមរយៈ ការបង្កើតមុខរបរនិង ការងារ ដោយសំដៅធ្វើ យ៉ាងណាបង្កើនចំណូលក្នុងគ្រួសារ។ បើតាមលោក គង់ សម្បត្តិ បេក្ខជនដែលមកសិក្សា នៅសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ  នឹងទទូលបានចំណេះដឹង និងជំនាញច្បាស់លាស់ មានឱកាសការងារច្រើន ដែលស្របទៅ តាមទីផ្សារបច្ចុប្បន្ន។

ជុំវិញការទទួលបានចំណេះដឹង លើជំនាញវិជ្ជាជីវៈរយៈពេលខ្លីនេះដែរ
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានអំពាវនាវ ឲ្យុយុវជនកម្ពុជា សម្លឹងមើលលើ មុខជំនាញវិជ្ជាជីវៈ ឲ្យបានច្រើន ជាជាងការមើលរំលង ជាពិសេសការនាំគ្នា សម្រុកទៅសិក្សា មុខវិជ្ជាមួយចំនួនដែលមិនសូវសំបូរ ការងារ។ ឯកឧត្តម រដ្ឋលេខាធិការ ពន្យល់ថាបន្ថែមថា៖ «យើងវគ្គខ្លីៗ ជំនាញវិជ្ជាជីវៈណាមួយ ឱ្យច្បាស់ ដើម្បីរកប្រាក់សិនស ម្រប់ផ្គត់ផ្គង់ជីវភាព និងការសិក្សា រួចហើយពេល យើងមានលទ្ធភាព យុវជនអាចបន្តការសិក្សា ទៅថ្នាក់មហាវិទ្យាល័យ និងថ្នាក់ក្រោយឧត្តម បានសំខាន់ យើងមានការងារធ្វើសិន»។

គួរបញ្ជាក់ថា សមាគមសម្ព័ន្ធយុវជនខ្មែរ ដើម្បីបង្កើតការងារ ដែលកំពុងរង់ចាំ ទទួលបណ្ដុះបណ្ដាល ដល់ពលរដ្ឋ សិស្ស និងនិស្សិត ដែលទទួលអាហារូបករណ៍ ពីក្រសួងព័ត៌មានខាងលើនេះ មានទីតាំនៅខាងមុខ ផ្សារទំនើបស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។  សម្រាប់ព័ត៌មានអំពីការទទួល បានអាហារូបករណ៍នេះ ពលរដ្ឋទូទៅ និងសិស្ស និស្សិត អាចទំនាក់ទំនង ទៅកាន់ជំនួយការផ្ទាល់ របស់
ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ គឺលោក គង់ សុវណ្ណបញ្ញា ដែលមានទូរស័ព្ទលេខ ០៩៨ ៨១៥៨៣៣ ៕

ដកស្រង់ពី៖ គេហទំព័រថ្មី