Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ស ខេង បញ្ចប់មុខតំណែងនាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាប, តែងតាំងឧត្តមសេនីយ៍ត្រី ទឹម សុភា ជំនួសវិញ

  • Print

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបញ្ចប់មុខតំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ពីនាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាស យានដ្ឋានអន្ដរជាតិសៀមរាប ដោយរក្សាមុខតំណែងជា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

តាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ខេង ក៏បានតែងតាំងលោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ទៅជានាយប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិសៀមរាបផងដែរ៕

ដកស្រង់ពី៖ Fresh News