Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម៖ សម្ដេចតេជោ ហ៊ុន សែន ជាវីរៈជនដ៏អង់អាចក្លាហានដឹកនាំកម្ពុជាឱ្យមានសន្ដិភាពពិតប្រាកដ !

  • Print

(កំពង់ចាម)៖ ក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧ មករា ១៩៧៩-២០២០ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានថ្លែងថា ៧មករា ជាមាតាទី២របស់យើង ដែលបានរំដោះប្រជាជនយើង ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ នឹងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ ជាស្នាដៃរបស់ថ្នាក់ដឹកនាំកំពូល របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន។

តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបន្ដថា «យើងទាំងអស់គ្នា សូមថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរៈជនដ៏អង់អាចក្លាហានមួយរូប របស់ប្រជាជនកម្ពុជា ដែលតែងតែនៅរួមសុខទុក្ខជាមួយ ប្រជាពលរដ្ឋជាប់ជានិច្ច ជាពិសេសដឹកនំាកម្ពុជា នាំមកនូវសន្ដិភាពយ៉ាងពិតប្រាកដ»។

លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ថា «ពលរដ្ឋអរគុណសន្ដិភាព អ្នកណាធ្វើឱ្យមានសន្ដិភាព គឺគណបក្សប្រជាជនកម្ពុជា ដោយសារតែការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជា មានសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ បើគ្មានសន្ដិភាព មិនអាចនិយាយទៅដល់អ្វីទាំងអស់, សន្ដិភាពជាបេះដូង របស់ប្រជាជនកម្ពុជាយើង។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង្សរហូតទៅ»។

សន្ដិភាព ពិតជានាំមកនូវជោគជ័យ និងអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យយើងទាំងអស់គ្នាគ្រប់មជ្ឈដ្ឋានទាំងប្រជាជនក្នុង និងក្រៅស្រុកបាននិយាយថា អរគុណសន្ដិភាព អរគុណសម្ដេចតេជោ ដែលជាវីរៈជនដ៏អង់អាចក្លាហានរបស់កម្ពុជា។

តំណាងរាស្ដ្ររូបនេះបានសង្គត់ធ្ងន់ថា «មានតែជនអគតិទេ ដែលចង់បង្កើតបដិវត្ដន៍ពណ៌ បំផ្លាញសន្ដិភាពនៅកម្ពុជា យើងទាំងអស់គ្នាប្ដេជ្ញាប្រឆាំងដាច់ខាត គ្រប់រូបភាព ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែប្រឆាំងចំពោះបដិវត្ដន៍ពណ៌ និងជម្នះការពារដាច់ខាច ចំពោះសន្ដិភាពមួយនេះ សម្រាប់ប្រទេសជាតិឱ្យបានគង់វង្ស»។

សន្ដិភាព ពិតជានំាមកនូវអ្វីៗគ្រប់យ៉ាងទាំងអស់ ទាំងការអភិវឌ្ឍន៍ សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេស សេចក្ដីសុខសាន្ដជូនប្រជាជន និងប្រទេសជាតិ។ បើគ្មានសន្ដិភាព គ្មានទេពាក្យថាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះឡើយ, ជាក់ស្ដែងដូចនៅមជ្ឈិបូព៌ា ដែលកំពុងតែឆាបឆេះដោយភ្លើងសង្គ្រាម គឺដោយសារតែបដិវត្ដន៍ពណ៌។

ដូច្នេះយើងទាំងអស់គ្នាត្រូវគាំទ្រសន្ដិភាព ត្រូវអរគុណសន្ដិភាព ត្រូវចូលរួមគ្នាថែរក្សាសន្ដិភាព ត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ទៅកាន់សន្ដិភាព រឹងមាំជាបន្ដបន្ទាប់រៀងរហូត៕

ដកស្រង់ពី៖ Fresh News