Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថាប័នអប់រំនានានៅចក្រភពអង់គ្លេស នឹងដាក់បង្ហាញឱកាសសិក្សានៅកម្ពុជា

  • Print

(ភ្នំពេញ)៖ កម្មវិធីពិរព័ណ៍ការសិក្សា និងអាហារូបករណ៍នៅចក្រភពអង់គ្លេស ដែលរៀបចំឡើងដោយស្ថាប័នអប់រំ IDP កម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៤ល្ងាច នឹងនាំមកនូវស្ថាប័នអប់រំនានាមកពីអង់គ្លេសមកកាន់សាលា ACE សាខាទួលទំពូង ទីក្រុងភ្នំពេញ ដើម្បីផ្តល់ប្រឹក្សាផ្ទាល់ និងបង្ហាញនូវជម្រើសសិក្សានានានៅចក្រភពអង់គ្លេសទៅកាន់ សិស្សនិស្សិត និងអាណាព្យាបាលក្នុងប្រទេសកម្ពុជា។

កម្មវិធីរំពឹងទុកថានឹងមានអ្នកចូលរួមប្រមាណ ៥០០នាក់ ហើយពួកគាត់នឹងមានឱកាសទទួលបានព័ត៌មានផ្ទាល់ពីតំណាងមកពីស្ថាប័នអប់រំនៅចក្រភពអង់គ្លេសចំនួន ១៤ស្ថាប័ន។

កម្មវិធីពិព័រណ៍ពីការសិក្សា និងអាហារូបករណ៍ នៅចក្រភពអង់គ្លេស គឺជាវេទិកាដ៏ធំមួយប្រចាំឆ្នាំ ដែលបង្ហាញនូវឱកាសសិក្សា លំដាប់ថ្នាក់ពិភពលោក នៅចក្រភពអង់គ្លេស ដែលត្រូវបានសម្របសម្រួលដោយស្ថាប័នអប់រំ IDP កម្ពុជា ដែលជាស្ថាប័ននាំមុខគេជុំវិញពិភពលោកក្នុងការផ្តល់ប្រឹក្សាព័ត៌មាន និងក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅប្រទេសអង់គ្លេស អូស្រា្តលី ណូវែលហ្សេឡង់ កាណាដា អាមេរិក និងអៀរឡង់។

ស្ថាប័ន IDP មានការិយាល័យច្រើនជាង ១០០ ការិយាល័យជុំវិញពិភពលោក និងនៅអង់គ្លេសផ្ទាល់ផងដែរ។ កម្មវិធីពិព័រណ៍នេះនឹងផ្តល់ព័ត៌មានអំពីជម្រើសសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់វិទ្យាល័យ ថា្នក់អប់រំវិជ្ជាជីវៈវគ្គខ្លី និងកម្មវិធីសិក្សាថ្នាក់សាកលវិទ្យាល័យ ក៏ដូចជាព័ត៌មានអំពីអាហារូបករណ៍ និងតម្រូវការទិដ្ឋាការផ្សេងៗ។

ការចូលរួមពិព័រណ៍នេះ និងការផ្តល់ប្រឹក្សាទៅសិក្សានៅបរទេសរបស់ស្ថាប័ន IDP គឺមិនតម្រូវអោយបង់ប្រាក់ទេ។ «នេះគឺជាឱកាសដ៏ពិសេសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់ទៅបន្តការសិក្សានៅបរទេស» ប្រសាសន៍របស់លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជា។

លោកបានបន្តទៀតថា «កម្មវិធីនេះគឺជាវេទិកាសម្រាប់ស្វែងយល់អំពីព័ត៌មានទាក់ទងនឹងតម្រូវការសម្រាប់ទៅសិក្សានៅចក្រភពអង់គ្លេស»។

ចំណាប់អារម្មណ៍ទៅលើឱកាសទៅសិក្សានៅចក្រភពអង់គ្លេសមានការកើនឡើង ដែលសបង្ហាញអោយឃើញនៅក្នុងការកើនឡើងនូវចំនួនអ្នកចូលរួមកម្មវិធីព័ត៌មានពីការសិក្សា និងពិព័រណ៍ការសិក្សានៅបរទេសទាំងឡាយរបស់ស្ថាប័នអប់រំ IDP កម្ពុជា។

លោក ឈាង វ៉ាន់តាក់ ប្រធានផ្នែកទំនាក់ទំនងសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស ប្រចាំស្ថាប័ន IDP បានថ្លែងថា «យើងខ្ញុំប្តេជ្ញាផ្តល់នូវសេវាកម្មល្អបំផុតដល់សិស្សនិស្សិតដែលចាប់អារម្មណ៍សិក្សានៅបរទេស» ។

លោកបានបន្ថែមថា «ការតាំងពិព័រណ៍នេះគឺជាឱកាសដ៏ល្អសម្រាប់ សិស្សនិស្សិតនិងអាណាព្យាបាលនៅកម្ពុជាដើម្បីជួបជាមួយអ្នកតំណាងមកពីជុំវិញចក្រភពអង់គ្លេស ដែលនឹងដោះស្រាយចម្ងល់ផ្សេងៗទាក់ទងនឹងជម្រើសសិក្សានៅចក្រភពអង់គ្លេស»។

ACE និងក្រុមការងារមណ្ឌលប្រលង IELTS ប្រចាំកម្ពុជា ក៏នឹងចូលរួម ផ្តល់ប្រឹក្សា ហើយអ្នកចូលរួមកម្មវិធីទាំងអស់ក៏នឹងមានឱកាសអនុវត្តធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ (CDI) ដោយឥតគិតថ្លៃផងដែរ។ជាមួយនឹង CDI សាធារណជនអាចធ្វើការជ្រើសរើសធ្វើតេស្ត IELTS តាមប្រព័ន្ធកុំព្យូទ័រ៕

 

ដកស្រង់ពី៖ Fresh News