Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្អែកនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ដ្រីការពារជាតិអាស៊ាន នៅវៀតណាម

  • Print

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។

នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមផ្តល់នូវទស្សនៈស្តីពីបញ្ហាសន្តិសុខក្នុងតំបន់

និងពិភពលោក នៃផលប្រយោជន៍រួម ក៏ដូចជាកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់ ADMM និង ADMM បូក ដែលនឹងបម្រើជាគោលការណ៍ណែនាំសម្រាប់បន្តពិភាក្សា និងអនុវត្តដោយភ្នាក់ងារពាក់ព័ន្ធ។

ស្របគ្នានឹងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន អូស្រ្តាលី ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខរួម

ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងលើវិស័យការពារជាតិ រវាងអូស្ត្រាលី និងអាស៊ាន ជាពិសេសជាមួយរដ្ឋសមាជិកអាស៊ាននីមួយៗ។ បន្ថែមពីនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ៕

ដកស្រង់ពី៖ Fresh News