Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់កម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ, អ្នកមានប្រាក់បៀវត្សត្រឹម ១.៣លានរៀលមិនជាប់ពន្ធទេ !

  • Print

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីតារាងភាគនៃប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ និងតារាងភាគនៃប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ។

អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អនុក្រឹត្យថ្មីនេះ មានគោលដៅកំណត់ភាគនៃប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ

ដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឲ្យសមាជិកម្នាក់ៗ របស់ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលមិនត្រូវបានចាត់ទុកជាតិនីតិបុគ្គល និងភាគនៃប្រាក់បៀវត្សជាប់ពន្ធ ប្រចាំខែរបស់និយោជិតនិវាសនជន៕

ដកស្រង់ពី៖Fresh News