Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនឃើញ​មាន​លទ្ធផល​ច្បាស់លាស់​ពី​កិច្ចប្រជុំ​កែប្រែ​ច្បាប់​សមាគម

  • Print

អង្គការក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលបានបញ្ចប់កិច្ចប្រជុំលើកទី៦ ក្នុងការពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ កក្កដានេះ ។

សេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំឲ្យដឹងថា ក្រុមការងារសង្គមស៊ីវិល និងតំណាងក្រសួងមហាផ្ទៃបានពិភាក្សា និងពិគ្រោះយោបល់លើមាត្រាចំនួន១៧ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះមានមាត្រា ១ ,មាត្រា៣ ,មាត្រា៤ ,មាត្រា៧ ,មាត្រា៨, មាត្រា៩ ,មាត្រា១០ ,មាត្រា១១ ,មាត្រា២០ ,មាត្រា២៤ ,មាត្រា២៥ ,មាត្រា២៦ ,មាត្រា២៧ ,មាត្រា៣០ ,មាត្រា៣១ ,មាត្រា៣២ និងមាត្រា៣៥ ។

សេចក្តីប្រកាសព័ត៌មានមិនបានបង្ហាញពីលទ្ធផលលម្អិតថា បានឯកភាពចំនុចអ្វីខ្លះនោះទេ ។ តាមមាត្រាដែលបានពិភាក្សាគ្នា គេគ្រាន់តែដឹងថា ភាគីទាំងពីរបានពិភាក្សាលើចំនុចសំខាន់ដូចជា នីតិវិធីនៃចុះបញ្ជីសមាគមអង្គការថ្មីការធ្វើរបាយការណ៍ពីគណនីហិរញ្ញវត្ថុ និងសកម្មភាពប្រចាំឆ្នាំរបស់សង្គមស៊ីវិល ដែលត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ការបង់ពន្ធដា ជាដើម ។

ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលមាន៩ជំពូក និង៣៩មាត្រា ត្រូវបានព្រះមហាក្សត្រប្រកាសឲ្យប្រើ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ។

សង្គមស៊ីវិលជាច្រើនមិនសប្បាយជាមួយច្បាប់នេះទេ ដោយពួកគេយល់ថា ច្បាប់នេះបានធ្វើឲ្យសកម្មភាពសង្គមស៊ីវិលរួមតូច រឹតត្បឹតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ។

សមាគម និងអង្គការប្រមាណ៥០០បានស្នើរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់នេះ ។ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មក ក្រសួងមហាផ្ទៃ និងសង្គមស៊ីវិលបានជួបពិភាក្សាគ្នា៦លើកហើយ លើកទី៦នេះ ជាលើកចុងក្រោយនៃការជួបពិភាក្សារគ្នារវាងក្រសួងមហាផ្ទៃ និងសង្គមស៊ីវិល ។

តែក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា «ក្រុមការងាររបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃក៏បានប្ដេជ្ញាថា នឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់បន្ដទៀត ជាមួយតំណាង អង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ។

កិច្ចប្រជុំលើកទី៦នេះ គេឃើញសមាសភាពចូលរួមរបស់ក្រសួងមហាផ្ទៃដឹកនាំដោយលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចំណែកខាងសង្គមស៊ីវិលមានលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក សុខ សំអឿន ជាមេធាវី ជាដើម ៕

ដកស្រង់ពី៖ កោះសន្តិភាព