Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គស្នងការ​នគរ​បាល​ជាតិ ៖ ប្រធាន​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ​ជា​រឿង​អាម៉ាស់​មួយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​ខេត្ត

  • Print

រាជធានីភ្នំពេញ ៖ លោកនាយកឧត្តមសេនីយ៍សន្តិបណ្ឌិត លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ជារឿងអាម៉ាស់មួយដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ នៅខេត្តកំពង់ធំ ចំពោះរឿងរបស់ប្រធានចរាចរណ៍ផ្លូវគោកផឹកស្រវឹងហើយ បើកបរបុកខឿនសួនច្បារផ្លូវបែរជាអភិបាលខេត្តទៅវិញ ។

លោកនាយកឧត្តមសេនីយ៍សន្តិបណ្ឌិត លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានលើកឡើងក្នុងកិច្ចប្រជុំសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃយ៉ាងដូច្នេះថា ៖«ខេត្តកំពង់ធំកើនចំនួន ២៧ភាគរយ កើនស្លាប់២ភាគរយ កើនរបួស៥២ភាគរយ ស្មើ៥៧នាក់ ។

កំពង់ធំជារឿងអាម៉ាស់ បំផុតចំពោះនគបាលប្រធានចរាចរណ៍ផ្លូវគោកពេលស្រវឹងហើយ បើកបុកសួនច្បារ ហើយជេអភិបាលខេត្តទៀត» ។

លោកបន្តថា ករណីនេះលោកបានស្នើសុំសម្តេចក្រឡាហោម ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងការអនុវត្តន៍ច្បាប់ដែលវិន័យឲ្យបានម៉ឹងម៉ាត់បំផុត ដែលជាគំរូដល់អ្នកដទៃផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព