Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានមន្ទីរព័ត៌មាន ខេត្តចំនួន៣ អញ្ជើញទស្សនៈកិច្ច ដកស្រង់បទពិសោធន៍ ការងារបច្ចេកទេសវិទ្យុ និងទូរទស្សន៍ នៅខេត្តតៃនិញ ប្រទេសវៀតណាម

  • Print

ត្បូងឃ្មុំ-តៃនិញ៖ គណៈប្រតិភូកម្ពុជា ដែលក្នុងនោះមាន លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ លោក ជា ក្រូច ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង បានអញ្ជើញទៅ បំពេញទស្សនកិច្ច ដកស្រង់បទពិសោធន៏ ការងារបច្ចេកទេស វិទ្យុ និងទូរទស្សន៏ នៅខេត្តតៃនិញ នៃសាធារណះរដ្ឋ សង្គមនិយម វៀតណាម។

ដំណើរទស្សនៈកិច្ចនេះ មានរយះពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០១៤នេះ និងបានពិភាក្សាគ្នា ជុំវិញការត្រៀម បញ្ជូនមន្រ្តីបច្ចេកទេស ទៅសិក្សានៅខេត្តតៃនិញ ឬទីក្រុងហូជីមិញ រយះពេល ៣ ទៅ ៦ ខែ នៅពេលខាមុខនេះ ។

ភាគីកម្ពុជាទាំង ៣ខេត្ត បានថ្លែងអំណរគុណ ភាគីមិត្តវៀតណាម ចំពោះការយកចិត្តទុកដាក់ ជួយបណ្តុះបណ្តាល បច្ចេកទេសដល់មន្រ្តីកម្ពជា ។

ក្នុងដំណើរទស្សនៈកិច្ចនេះ ផងដែរ លោកប្រធានមន្ទីរ ខេត្តទាំង៣ បានត្រូវបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ លោក ប្រធានមន្ទីរព័ត៌មាន និងទូរគមនាគមន៍ ខេត្តតៃនិញ ប្រទេសវៀតណាម ក៍ដូចជាលោកនាយក ស្ថានីយ៍ទូរទស្សន៍ជាតិ ខេត្តតៃនិញ។

ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងបន្ទាប់ពី ភាគីមិត្តវៀតណាម បានមកទស្សនៈកិច្ច ប្រទេសកម្ពុជា និងតបតាមការអញ្ជើញ របស់ភាគីវៀតណាម ដោយឡែកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ក៍បានរៀបចំ កម្មវិធីស្វាគមន៍មួយ កាលពី ខែមេសា ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។