Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របរ​ដាំ​ផ្កាចន្ធូ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​បាន​យ៉ាង​ស្រួល

  • Print

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ និងនេសាទលោក វេង សាខុនបានបញ្ជាក់ថា របរដាំផ្កាចន្ធូលក់អាចជួយដោះស្រាយជីវភាពរបស់គ្រួសារមួយបានងាយស្រួល ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រី ខណៈលោកចុះជួបផ្ទាល់ជាមួយប្រជាកសិករប្រកបរបដាំផ្កាចន្ធូនៅខេត្តត្បូងឃ្មុំ ។

លោករដ្ឋមន្ត្រីវេង សាខុន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ថា «ខ្ញុំចង់អញ្ជើញបងប្អូនកសិករបានចុះពិនិត្យមើលការដាំដុះដំណាំ ផ្កាចន្ធូរបស់ កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តត្បូងឃ្មុំ ដែលបានដាំផ្កាចន្ធូ លើផ្ទៃដីតូចដែលមានទំហំតែកន្លះហិកតា តែប៉ុណ្ណោះដែលការដាំដុះរបស់គាត់កំពុងប្រមូលផល ។

លោករដ្ឋមន្ត្រីលើកឡើងថា លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូបានរៀបរាប់ឲ្យដឹងថា ដំណាំផ្កាចន្ធូ បានដាំរយៈពេលមួយឆ្នាំ មកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹកអស់ថវិកាសរុប ៨៦៨០ ០០០ រៀល ហើយចំពោះការប្រមូលផលវិញ គឺបានធ្វើឡើង ០១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ចំណូល ៤០០ ០០០ រៀល ទៅ ៥០០ ០០០ រៀល ។

រៀងរាល់ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន០៤ លើក (០៤ថ្ងៃសីល៍ក្នុងមួយខែ) ដោយដឹកយកទៅលក់នៅក្រៅខេត្តដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេលខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំចំណូលពីការលក់បានចំនួន ១៧ ២០០ ០០០ រៀល ចំណេញសរុបបានចំនួន ៨៥២០ ០០០រៀល៕

ដកស្រង់ពី៖ កោះសន្តិភាព