Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានកិតិ្តយសសាខានារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នាំអំណោយជូនគ្រួសារជួបការលំបាក

  • Print

(កំពង់ចាម)៖ ប្រធានកិតិ្តយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុនចាន់ដា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ អមដំណើរដោយ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រត្តិបត្តិ និងសហការី បានចុះសួរសុខទុក្ខនិងយកថវិកា និងសម្ភារមួយចំនួនជូនដល់គ្រួសារដែលកំពុងមានជំងឺរ៉ាំរ៉ៃ រស់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខនោះលោកស្រី ញូង ចរិយា បានថ្លែងលើកទឹកចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារឲ្យមានកម្លាំងចិត្តចិត្ត និងខិតបន្តខិតខំថែរក្សា និងព្យាបាលសុខភាពបន្តទៀត ដើម្បីឆាប់បានជាសះស្បើយ។

លោកស្រី បានផ្តាំឲ្យគ្រួសារអ្នកជំងឺត្រូវថែរក្សាខ្លួនប្រាណ និងបរិភោគអាហារណាដែលផ្ដល់ថាមពលដល់សុខភាព និងមានអនាម័យល្អ។

ទន្ទឹមនិងនោះ អំណោយដែលបានប្រគល់ជូនគ្រួសារមានជំងឺរ៉ាំរ៉ៃទាំងពីររូបគឺ អ្នកស្រី រុំ សុខមី អតីតសមាជិកក្រុមប្រឹក្សាឃុំរអាង អាយុ៥៩ឆ្នាំ រស់នៅភូមិថ្មគោល ឃុំរអាង

ទទួលបានថវិកា ៧០០,០០០រៀល ដែលក្នុងនោះថវិកាសមាគមនារីចំនួន ៥០០,០០០រៀល និងលោក ទឹម ណឹម អតីតសមាជិកក្រុមប្រឹក្សាឃុំ អាយុ៧៣ឆ្នាំ មានជំងឺលើសឈាម

ពិការមួយចំហៀងខ្លួន រស់នៅភូមិថ្មគោល ឃុំរអាង ទទួលបានថវិកា ៣៥០,០០០រៀល៕

ដកស្រង់ពី៖ Fresh news