Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល ៖ ការ​នាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​តែ​ជា​វិស័យ​អាទិភាព

  • Print

ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថាគោលនយោបាយនូវការនាំអង្ករឲ្យបាន១លានតោន ក្នុងមួយឆ្នាំ និងគោលនយោបាយពាណិជ្ជកម្មនៅតែជាគោលការណ៍ទិដ្ឋភាពរបស់រាជរដ្ឋាភិបាល ។

លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកព្រៃកប្បាសនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងបញ្ជាក់ថា នាពេលកន្លងមកកម្ពុជាមិនទាន់សម្រេចបានក្នុង១ឆ្នាំ នាំអង្ករចេញ១លានតោនទៅក្រៅប្រទេស ហើយការនាំចេញអង្ករ១លានតោនរបស់កម្ពុជានៅតែជាគោលបាយ អាទិភាពដដែល ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «គោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករឲ្យបានជាង១លានតោន នៅតែជាគោលដៅអាទិភាពរបស់យើង ដែលត្រូវបន្ដជាមួយនឹងគោលនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥»។

ជាមួយគ្នានោះដែរ សម្ដេចតេជោ រំលឹកថា នៅពេលដាក់ចេញគោលបាយ កសិកម្មផលិតស្រូវ និងការនាំចេញអង្កររបស់ កម្ពុជានៅពេលនោះកម្ពុជាមានស្រូវ តិចតួចណាស់ ។

សម្ដេចក៏បានលើកឡើងថា ហើយពេលនោះឥណ្ឌាបានផ្ដល់អង្ករមកកម្ពុជាជាង២ ម៉ឺនតោន កាលពីឆ្នាំ២០០២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន ស្របពេលដែលកម្ពុជា ជួបគ្រោះរាំងស្ងួត បន្ទាប់មកកម្ពុជាក៏បានជួបគ្រោះទឹកជំនាន់ឆ្នាំ២០០១ និងគ្រោះរាំងស្ងួត ឆ្នាំ២០០២ ។

សម្ដេចតេជោ បន្ដថា នៅពេលកម្ពុជាដាក់ចេញគោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករ ហើយនៅពេលនោះអង្ករ និងស្រូវកម្ពុជាក៏បានចាប់ផ្ដើមសល់ផងដែរ ។

សម្ដេចថា នៅចុងឆ្នាំ២០១៩ កម្ពុជាសល់ស្រូវ៦លានតោន បើគិតជាអង្ករវិញ ប្រមាណជា៤លានតោន។

ក្នុងឱកាសនោះដែរសម្ដេច រៀបរាប់ថា កម្ពុជាជាប្រទេសតូចមួយ ដែលមានកសិកម្មមិនទាន់លូតលាស់ ប៉ុន្ដែកម្ពុជាសល់រហូតស្រូវជាង៦លាន និងអង្ករជាង៤លានតោន ហើយនេះជាទំហំមួយដ៏ធំសម្រាប់កម្ពុជា ។

សម្តេចតេជោហ៊ុនសែនបានសង្កត់ធ្ងន់ថា៖ «ទាំងនេះអាចនិយាយបានថា ជាកញ្ចប់នាំចេញ ផលិតកម្មស្រូវ និងការនាំអង្កររបស់កម្ពុជា។

យើងជោគជ័យបានតែមួយទេ យើងបង្កើនផលិតផល ខ្វះខាត ទៅជាការសល់ស្រូវជាង៦លានតោន។ប៉ុន្ដែគោលដៅនៃការនាំចេញ១លានតោន មិនទាន់បានសម្រេចទេ យើងនាំចេញបានតិចណាស់ គឺមានតែឆ្នាំនេះទេ(ឆ្នាំ២០២០) យើងនាំចេញបានច្រើន ក្នុងរយៈពេល៦ខែ ជាង៤០ម៉ឺនតោន។

តាមការព្យាករទុក គឺយើងអាចឈាននាំចេញអង្កររបស់យើងបាន១លានតោន ក្នុងរង្វង់ឆ្នាំ២០២១ ឬ២០២២» ។

នាយករដ្ឋមន្ដ្រី បញ្ជាក់ថា ដើម្បីឈាន់ទៅដល់ការសម្រេចបាន នាំអង្ករចេញទៅក្រៅប្រទេស១លាន តោន មិនមែនធ្វើស្រូវរបៀបចាស់ទៀតឡើយ ត្រូវធ្វើស្រូវតាម បច្ចេកវិទ្យាទំនើប ។

សូមជម្រាបថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ឲ្យបាន១លានតោន ក្នុង១ឆ្នាំ នៅឆ្នាំ២០១៥ ៕

ដកស្រង់ពី៖  កោះសន្តិភាព