Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុ​អ្វី ? អ្នក​ឡើង​ភ្នំ​បូកគោ​ខ្លះ​ចូល​ចិត្ត​តម្រៀប​ថ្ម​នៅ​ទីនោះ

  • Print

ខេត្តកំពត ៖ បំណែកថ្មភ្នំតូចធំ ត្រូវបានពលរដ្ឋមួយចំនួនយកមកតម្រៀបជារូបព្រះពុទ្ធ ជាផ្ទះ ជារូបសត្វ ផ្សេង នៅលើកំពូលភ្នំបូកគោ ជាមួយជំនឿដើម្បីសូមសេចក្តីសុខ សេចក្តីចម្រើនផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺការតម្រៀបដុំថ្មនោះ បានបង្កើតជារូបភាពប្លែកៗ គួរឲ្យគន់ បង្កើតជាទស្សនីយភាពទាក់ទាញមួយ នៅលើកំពូលភ្នំ ដែលមានអាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធ និងទេសភាពស្រស់ត្រកាលនោះ។

លោក សុផល ដែលបានធ្វើដំណើរឡើងភ្នំបូកគោ ជាលក្ខណៈគ្រួសារ បានឈប់រថយន្តនៅចំនុចវាលស្រែ១០០ នៅលើកំពូលភ្នំបូកគោ ទីដែលមានពលរដ្ឋបានតម្រៀបថ្មជាច្រើន ហូរហែ។

នៅទីនោះកូនចៅ របស់លោកសុផល បាននាំគ្នាទៅតម្រៀបថ្ម រៀងៗ។ ចំណែកគាត់ លោកទើបរៀបថ្មហើយនៅមុខនេះ។ លោកសុផលបាននិយាយថា គាត់ធ្លាប់ឭគេនិយាយថា គេតម្រៀបថ្មនៅទីនេះដើម្បីសូមសេចក្តីសុខ។

“ខ្ញុំរៀបជារូបព្រះពុទ្ធ មានកម្ពស់ជិតកន្លះមែត្រ។ វាអស្ចារ្យដែរ ថ្មដែលយើងតម្រៀប វារឹងមាំ ដូចជាបានផ្សារជាប់គ្នាអញ្ចឹង វាមិនដួលរលំទេ។

អ្នកមករៀបថ្មនៅទីនេះ គេតែងតែ បួងសួងសូមសេចក្តីសុខ សូមមានសុខភាពមាំមួនដូចជាថ្ម មានជីវភាពរីកដុះឡើងដូចជាថ្មភ្នំ” បុរសអាយុជាង៥០ឆ្នាំនេះ និយាយទាំងសើច ដោយពោលបន្ថែមថា “ជឿតាមគេតាមឯងទៅ”។

មន្ត្រីរដ្ឋបាលខេត្តកំពត មួយរូបបាននិយាយថាជំនឿពលរដ្ឋទៅតម្រៀបថ្មលើកំពូលភ្នំបូកគេនេះ មានតាំងពីយូរមកហើយ។ មន្ត្រីនោះនិយាយថាគ្មាមូលដ្ឋានអ្វីច្បាស់លាស់បញ្ជាក់ពី ជំនឿនេះទេ ប៉ុន្តែប្រហែលជាការតម្រៀបថ្មទៅ ឃើញចេញជារូបភាពប្លែកៗ ទាក់ភ្នែកពលរដ្ឋក៍ចេះតែនាំគ្នាតម្រៀបថ្មនៅទីនោះតាមៗគ្នា ហើយយូរៗទៅវាក្លាយជាទេសភាពគួរគន់មួយ។

បំណែកថ្ម ដែលពលរដ្ឋនាំគ្នាតម្រៀបគឺតម្រៀបលើផ្ទាំថ្ម ដែលដុះចេញពីដី។ លើផ្ទាំងថ្ម ហើយមានការតម្រៀបថ្ម រដិបរដុប ជាជួរវែងៗ មើលទៅប្រៀនដូចជាការរៀបចំយ៉ាងប្រណិត។

ភ្នំបូកគោដែលមានឈ្មោះថាឧទ្យាជាតិព្រះមុនីវង្ស មានកម្ពស់ប្រមាណជាង១០០០ម៉ែត្រ។បូកគោ ដែលមានអាកាសធាតុត្រជាក់បង្គួរ រុក្ខជាតិស្រស់បំព្រងគ្រប់រដូវកាល មានខ្យល់បរិសុទ្ធ ជាទីទាក់ទាញទេសចរសំខាន់មួយរបស់កម្ពុជា។

នៅទីនោះបានកំពុងអភិវឌ្ឍន៍ ជាលំនៅដ្ឋាន ល្អប្រណិតសម្រាប់ជាទីលំហែរបស់អ្នកមានប្រាក់។

គម្រោងលំដ្ឋាន ផ្ទះលំហែជាច្រើនបានកំពុងសាងសង់និងដាក់លក់ មិនយូរប៉ុន្មានទេ អ្វីដែលធម្មជាតិ ដូចជាព្រៃឈើ ផ្ទាំងថ្ម នឹងជំនួសដោយលំនៅដ្ឋានប្រណីតៗ ក្នុងពេលឆាប់ៗនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព