Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច​ក្រឡា ហោម ៖ សាងសង់​សារៈមន្ទីរ​នគរបាល​ជាតិ គឺជា​រឿង​សំខាន់

  • Print

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា គម្រោងសាងសង់សារៈមន្ទីរនគរបាលជាតិ គឺជារឿងសំខាន់ និងចាំបាច់ ជាពិសេស គឺអាចយកទីតាំងសារៈមន្ទីរ ដើម្បីណែនាំដល់ប្រទេសជិតខាងបានចូលទស្សនាអំពីវីរៈភាពរបស់សមត្ថកិច្ចប៉ូលិសក្នុងការបំពេញការងារ ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា គម្រោងសាងសង់សារៈមន្ទីរនគរបាលជាតិ

គួរជ្រើសរើសទីតាំងនៅក្នុងក្រុង ព្រោះវាជាផ្នែកមួយក្នុងចំណោម ៦ចំណុច ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំបន្តរបស់បណ្ឌិត្យសភាឱ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលមានដូចខាងក្រោម ៖

ទី១. អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញ លើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១ របស់បណ្ឌិត្យសភាដែលបានកាត់ចេញ និងត្រូវខិតខំសម្របសម្រួលជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានាដែលត្រូវបណ្តុះបណ្តាល ។

ទី២. អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រីដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស ។

ទី៣. បណ្ឌិត្យសភាត្រូវបន្ដកសាងវប្បធម៌គុណភាព ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ឱ្យមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិ ។

ទី៤.បណ្ឌិត្យសភាត្រូវជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មានទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្សដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា ។

ទី៥. ទាក់ទងទៅនឹងសារៈមន្ទីរនគរបាលជាតិ ដែលគ្រោងសង់ថ្មី ក្នុងបរិវេណបណ្ឌិត្យសភាក្នុងន័យនេះ សម្តេចក្រឡាហោម ស្នើសុំ លោក បណ្ឌិត ចាន់ អ៊ាន លោកបណ្ឌិត ម៉ៅ ប៊ុណ្ណារិន លោក សេង យូអ៊ាន់ និងលោក សេង ផល្លី ត្រូវជួបប្រជុំពិភាក្សាគ្នាអំពីការផ្ទេរការគ្រប់គ្រង និងការសាងសង់សារៈមន្ទីរនគរបាលជាតិនេះ ។

ទី៦. បណ្ឌិត្យសភាត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តវិធានការណែនាំនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដូចជា ការពាក់ម៉ាស់ ការលាងដៃនឹងសាប៊ូ ជែល អាល់កុល ការវាស់កម្ដៅ ការរក្សាគម្លាតសុវត្ថិភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព