Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃ១.៤លានដុល្លារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បើកការដ្ឋានសាងសង់ហើយ

  • Print

(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ពិសេសក្នុងស្រុកក្រូចឆ្មារ នឹងទទួលបានសេវាសុខាភិបាលកម្រិតស្តង់ដារខ្ពស់ ក្រោយមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ នរ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើបៗ ត្រូវសាងសង់រួចជាស្ថាពរ នាអំឡុងពេលប្រមាណ១៨ខែទៀត។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែងឲ្យបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលានិងក្រុងពាលី

បើកការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ អាជ្ញាធរខេត្ត-ស្រុក ប្រធាន-អនុប្រធានមន្ទីរ និងមន្ត្រីសុខាភិបាលខេត្តត្បូងឃ្មុំ រួមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនោះលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងគ្រាដែលពិភពលោក កំពុងរងនូវការរីករាលដាលជំងឺរាតត្បាត កូវីដ-១៩ ត្រូវរក្សាគម្លាតសង្គមក្នុងសហគមន៍ បើមិនមានការចាំបាច់សូមកុំជួបជុំ ត្រូវរក្សាអនាម័យជាប់ជានិច្ច

ដោយលាងដៃជាមួយសាប៊ូឬអាល់កុល ពិសេសត្រូវតាមដាន ជាប់ជាប្រចាំនូវសេចក្តីជូនដំណឹងនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តបង្ការទប់ស្កាត់ការ រីករាលដាលជំងឺ covid-19 នៅកម្ពុជា។

បើតាមលោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ ដោយឡែកមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារដ៏ធំ និងទំនើបថ្មីនេះមានកម្ពស់៤ជាន់ ទំហំ៤១៣,៧៩៦ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីទំហំ ១៣,២២៩ម៉ែត្រក្រឡា តាមគម្រោងនឹង សាងសង់រួចជាស្ថាពរក្នុងរយៈពេល ១៨ខែ ដោយចំណាយទឹកប្រាក់អស់ប្រមាណ ១.៤លានដុល្លារអាមេរិក។

មន្ទីរពេទ្យនេះនឹងមានធនធានគ្រូពេទ្យជំនាញៗមានបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម ដែលថវិការចំណាយ លើការសាងសង់អគារ និងបំពាក់បរិក្ខារទំនើបៗនេះ ជាអំណោយដ៏ថ្លៃថ្លាពីសំណាក់សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានបង្ហាញឲ្យដឹងថា បន្ទាប់ពីមន្ទីរពេទ្យនេះសាងសង់រួច ដាក់ឱ្យដំណើរការពិនិត្យព្យាបាលជំងឺជាផ្លូវការ ពិតជាបំពេញបាននូវសេវាសុខា ភិបាលដ៏មានប្រសិទ្ធភាព ប្រកបដោយបច្ចេកវិទ្យាទំនើប ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ទូទាំងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ៕

ដកស្រង់ពី៖ Fresh News