Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​បំប៉ោង​តួលេខ និង​បំ​ភ្លើ​ស​ព័ត៌មាន

  • Print

រាជធានីភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា មាន អង្គការមួយចំនួនបានធ្វើការទាក់ទងទៅអង្គការអន្តរជាតិនាំគ្នាបំភ្លៃការពិត និងបំប៉ោងព័ត៌ មានដោយក្បាលធំជាងខ្លួនក៏មាន ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ អង្គការសង្គមស៊ីវិលមួយចំនួនបំប៉ោងតួលេខ និងបំភ្លើសព័ត៌មាន ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រីយ៉ាងដូច្នេះថា៖«នៅពេលថ្មីៗនេះយើងឃើញសកម្មភាពរបស់អង្គការមួយចំនួនដូចជា អង្គការលីកាដូរ ក៏ដូចជា អង្គការអន្តរជាតិបានធ្វើការឆ្លើយឆ្លងគ្នាល្អណាស់ អំពីការប្រឌិតព័ត៌មានដែលពិបាកទទួលយកបានដែលបានប្រឌិតសំដីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា ក៏ដូចជា ក្រឡៃព័ត៌មានថា រាជរដ្ឋាភិបាលនឹងដោះលែងអ្នកជាប់ឃុំឃាំង១ម៉ឺននាក់» ។

អ្នកនាំពាក្យបានបន្តថា ជាក់ស្តែងការពីម្សិលមិញ (ថ្ងៃទី២៧ កក្កដា ) មានព័ត៌មានផ្ទៃមួយចំនួនថា មានអង្គការមួយចំនួនរួមគ្នា ដើម្បីបំភ័យ ឬធ្វើឲ្យក្បាលធំ ក៏ប៉ុន្តែសមាជិកនៅអង្គការមួយចំនួនគ្មានទេ គឺមានតែមនុស្សម្នាក់ៗនៅក្នុងអង្គការ ហើយខំតម្លើងព័ត៌មានប្រជាជន១លាននាក់ នៅក្នុងរាជធានីភ្នំពេញរងគ្រោះទឹកជំនន់ ឬទឹកលិច ។

លោកបន្តថាព័ត៌មាននេះ លោកបានទទួលបានព័ត៌មាននេះ ខាងក្រៅប្រទេសតេមកសួរលោកទៅវិញ ដែលព័ត៌មាន គឺជាព័ត៌មានបំភ្លៃការពិត ប្រឌិតតែប៉ុណ្ណោះ ។

លោកថា បើចង់ព័ត៌មានពិតប្រាកដត្រូវសួរនាំអ្នកនាំពាក្យនៅតាមក្រសួងនានាទើបបានដឹងច្បាស់ ។ យ៉ាងណាក្តីអ្នកនាំពាក្យបានបន្តថាទោះបីក្នុងស្ថានភាពបែបណាក៏ដោយលោកប្តេជ្ញាថែរក្សាសន្តិភាពដែលជាកេរ្តិ៍តំណែលរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីដែលបានខិតខំកសាង ។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្ទាប់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោកជិន ម៉ាលីន បានច្រានចោលព័ត៌មានទាំងនោះផងដែរ ។

អ្នកនាំពាក្យ សូមអង្គការទាំងពីរនេះ ត្រួតពិនិត្យឡើងវិញនូវសុក្រឹត្យភាព និងវិជ្ជាជីវៈរបស់ខ្លួនក្នុងការចេញសេចក្តីថ្លែងការណ៍ដែលគ្មានមូលដ្ឋាន និងខុសពីការពិតនេះដោយហេតុថា ៖ ១. រដ្ឋាភិបាលមិនដែលបានសន្យាដោះលែងអ្នកជាប់ឃុំ១០០០០នាក់ តាមការទាមទារបស់អង្គការទាំងពីរនេះទេ នាពេលកន្លងមក។

២. ការយោងទៅលើប្រសាសនសម្តេចក្រឡា ហោម គឺជាការដកស្រង់ដោយខុសពីការពិត និងខ្លឹមសារដើមទាំងស្រុង ដែលអាចបង្កប់នូវចេតនាទុច្ចរិត និងនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ ។

៣. យុទ្ធនាការរបស់ក្រសួងយុត្តិធម៌មិនមែនជាយុទ្ធនាការដោះលែងអ្នកទោសតាមការទាមទារ និងចង់បានរបស់អង្គការទាំងពីរនេះដោយគ្មានមូលដ្ឋានច្បាប់ និងការគិតគូអំពីសន្តិសុខ និងសុវត្ថភាពសង្គមនោះទេ ។

៤. យុទ្ធនាការរបស់ក្រសួងយុត្តិធម៌ជាយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ ដោយផ្អែកលើមូលដ្ឋាន និងនីតិវិធីច្បាប់ដែលមានជាធរមាន និងប្រកាន់ភ្ជាប់នូវអភិក្រមលឿនឆាប់រហ័ស យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយ ហើយមានគោលដៅយុទ្ធសាស្ត្រ ផែនការ និងកម្មវិធីអនុវត្តយ៉ាងច្បាស់លាស់ ។

សូមជម្រាបថា ថ្ងៃទី 23 ខែកក្កដា អង្គការសង្គមស៊ីវិលចំនួនពីរ គឺអង្គការលើកលែងទោសអន្តរជាតិ និងសម្ព័ន្ធខ្មែរជំរឿន និងអង្គការលីកាដូបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញក្តីសង្ឃឹមថា

រាជរដ្ឋាភិបាលកម្ពុជារក្សាការសន្យាថា នឹងដោះលែងអ្នកជាប់ឃុំឃាំងចំនួនមួយម៉ឺននាក់ ក្នុងនោះមានអ្នកដែលប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងជំងឺ covid-19 និងអ្នកជាប់ឃុំដទៃទៀត ដែលបានប្រព្រឹត្តបទល្មើសស្រាលក៏ដូចជា ស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយព្រមទាំងអ្នកជាប់ឃុំជាអនីតិជនផងដែរ ។

អង្គការដដែលបានបន្តទៀតថា កាលពីខែឧសភា មន្ត្រីក្រសួងយុត្តិធម៌ ប្រកាសអំពីកំណែទម្រង់ជាច្រើននៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។

កំណែទម្រង់ដែលបានសន្យាទាំងនេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកកស្ទះសំណុំរឿងជាច្រើនដែលមិនទាន់បានជំនុំជម្រះនៅតាមតុលាការនានា និងដោះស្រាយបញ្ហាចង្អៀតណែនខ្លាំងនៅក្នុងពន្ធនាគារតាមរយៈការពង្រីកនយោបាយផ្សេងៗទៀតក្រៅពីការឃុំឃាំងដូចជាការដោះលែងឲ្យនៅក្រៅឃុំនិងការព្យួរទោសជាដើម បន្ថែមពីលើការដោះលែងដោយមានលក្ខខណ្ឌ សម្រាប់អ្នកជាប់ បច្ចុប្បន្ននេះ។

ថ្លែងការណ៍សង្គមស៊ីវិលក៏បានលើកឡើងថានៅក្នុងការប្រកាសដាច់ដោយឡែកមួយខែឧសភា សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសន្យាថា

អ្នកជាប់ឃុំរហូតដល់មួយម៉ឺននាក់នឹងត្រូវដោះលែងនៅទូទាំងប្រទេសដោយលើកឡើងពីហានិភ័យនៃការឆ្លងជម្ងឺដោយវីរុសកូវីត19 នឹងការព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សនៅ ក្នុងពន្ធនាគារផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព