Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូ​វី​ដ​១៩ ៖ អាច​ធ្វើ​ឲ្យ​កុមារ​ប្រ​ឈប​ជំងឺ​ស្គមស្គាំង​ដោយសារ​ការ​ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ខ្វះ

  • Print

រាជធានីភ្នំពេញ ៖ កូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់សង្គមសេដ្ឋកិច្ច ដែលនឹងឈានដល់ការប៉ះពាល់ដល់ការផ្តល់អាហារឧបត្ថម្ភដល់កុមារផងដែរ ដោយសារអាហារបានឡើងថ្លៃ ។

ក្នុងឆ្នាំ២០២០ នៅទូទាំងពិភពលោកមានកម្ពុជាមួយដែរ មានកុមារអាយុក្រោម៥ឆ្នាំ ចំនួន ៦,៧ លាននាក់បន្ថែមទៀត អាចរងគ្រោះពីបញ្ហាស្គមស្គាំង ដែលបណ្តាលឲ្យពួកគេជួបប្រទះនឹងបញ្ហាខ្វះអាហារូបត្ថម្ភរហូតដល់កម្រិតគ្រោះថ្នាក់ ដោយសារតែផលប៉ះពាល់សង្គមសេដ្ឋកិច្ចបង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ។

នេះបើតាមការរកឃើញរបស់ អង្គការយូនីសេហ្វ ។ UNICEF ថា នៅតាមបណ្ដាប្រទេសនានាដូចជា ប្រទេសកម្ពុជាជាដើម កូវីដ១៩ បានផ្តល់ផលប៉ះពាល់មកលើសង្គមសេដ្ឋកិច្ច កំពុងបំផ្លាញសន្តិសុខស្បៀង ជីវភាពរស់នៅ និងសេដ្ឋកិច្ចប្រទេស ។

កត្តានេះបណ្តាលឲ្យធនធាននៃគ្រួសារកាន់តែមានតិចទៅ និងជាហេតុនាំឲ្យប៉ះពាល់អវិជ្ជមានដល់អាហារូបត្ថម្ភកុមារ ។

ការបាត់បង់ការងារ ជាទូទៅធ្វើឱ្យមនុស្សត្រូវខ្ចីបុលអ្នកដទៃសម្រាប់ទិញអាហារហូបចុក កាត់បន្ថយការទទួលទានអាហាររបស់ពួកគេ និងផ្លាស់ប្ដូរប្រភេទអាហារដែលពួកគេធ្លាប់បរិភោគ។ តម្លៃស្បៀង ជាពិសេសសាច់ ស៊ុត និងត្រីមួយចំនួននៅទីក្រុងភ្នំពេញ និងបន្លែស្រស់នៅក្នុងផ្សារតាមបណ្តាខេត្តក៏មានការកើនឡើងផងដែរ ។

អង្គការអន្តរជាតិដែលធ្វើការខាងកុមារមួយនេះថា បញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាវ នៅតែជាមូលហេតុចម្បងមួយដែលបណ្តាលឲ្យកុមារអាយុក្រោម៥ឆ្នាំ ក្នុងប្រទេសកម្ពុជាបាត់បង់ជីវិត ។

បើតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០១៤។ នៅក្នុងករណីខ្វះអាហាររូបត្ថម្ភស្រួចស្រាវប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា មានអត្រាចំនួន ២,៥% (ឬចន្លោះពី ៦ម៉ឺន ទៅ៩ម៉ឺនករណី) នឹងត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រជំនាញ រួមទាំងការផ្តល់អាហារព្យាបាល នៅក្នុងតម្លៃ ១១៣ដុល្លាសហរដ្ឋអាមេរិក ចំពោះករណីកុមារម្នាក់។

ក្នុងរបាយការណ៍របស់ខ្លួន UNICEFថា អត្រាប្រេវ៉ាឡង់នៃភាពស្គមស្គាំងរបស់កុមារអាយុក្រោម៥ឆ្នាំនៅទូទាំងសកលលោកនៅឆ្នាំនេះ អាចកើនឡើង ១៤,៣% នៅតាមប្រទេសដែលមានចំណូលទាប និងចំណូមមធ្យម ព្រោះតែផលប៉ះពាល់សង្គម សេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ១៩ ។

បញ្ហាខ្វះអាហារូបត្ថម្ភស្រួចស្រាវ នៅតែជាមូលហេតុចម្បងមួយដែលបណ្តាលឲ្យកុមារអាយុក្រោម៥ឆ្នាំ ក្នុងប្រទេសកម្ពុជាបាត់បង់ជីវិត (ការអង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០១៤)។

នៅក្នុងករណីខ្វះអាហាររូបត្ថម្ភស្រួចស្រាវប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា មានអត្រាចំនួន ២,៥% (ឬចន្លោះពី ៦ម៉ឺន ទៅ៩ម៉ឺនករណី) នឹងត្រូវការការព្យាបាលផ្នែកវេជ្ជសាស្ត្រជំនាញ រួមទាំងការផ្តល់អាហារព្យាបាល នៅក្នុងតម្លៃ ១១៣ដុល្លាសហរដ្ឋអាមេរិក ចំពោះករណីកុមារម្នាក់។

អត្រានៃការព្យាបាលការខ្វះអាហារូបត្ថម្ភស្រួចស្រាវបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា គឺមានតិចជាង ៦% នៃករណីដែលប៉ាន់ប្រមាណទាំងអស់។

នាយករងយូនីសេហ្វប្រចាំកម្ពុជា លោក ចាឡាក់ អាប់ឌិលវ៉ាហាប់ បានមានប្រសាសន៍ថា «ការខកខានពុំបានព្យាបាលករណីខ្វះអាហារូបត្ថម្ភស្រួចស្រាវ បន្ថែមនូវបន្ទុកនៃករណីឈឺ និងស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំនៅកម្ពុជា។

វាជាតម្រូវការបន្ទាន់ក្នុងការបង្កើនធនធានពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មបង្ការ និងព្យាបាលការខ្វះអាហារូបត្ថម្ភនៅតាមសហគមន៍ក្នុងគោលបំណងពង្រីក នូវវិសាលភាព និងគុណភាពរបស់កម្មវិធី។

ចំណុចនេះគួរត្រូវបានផ្តល់អាទិភាពនៅក្នុងការងាររបស់យើង ដើម្បី កាត់បន្ថយ និងបង្ការផលប៉ះពាល់យូរអង្វែងពីជំងឺរាតត្បាតកូវីដ១៩ មកលើកុមារកម្ពុជា» ៕

ដកស្រង់ពី៖ កោះសន្តិភាព