Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំហាន​ត្រូវ​ដើរ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ធ្វើ​ជា​អ្នកដឹកនាំ​អាជីវកម្ម និង​ការងារ​នៅ​ថ្ងៃ​អនាគត

  • Print

ក្រៅពីជីវភាពរស់នៅប្រចាំថ្ងៃហើយ កូវីដ ១៩ ក៏បានផ្លាស់ប្តូរភាពជាអ្នកដឹកនាំក្នុងអាជីវកម្ម និងក្នុងការងារផងដែរ ។

ការដឹកនាំមនុស្សក្នុងកំឡុងពេលនេះមិនងាយស្រួលទេព្រោះការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះអាចប៉ះពាល់ដល់ការរំពឹងទុករបស់មនុស្សសម្រាប់ថ្ងៃអនាគត និងកាត់បន្ថយសមត្ថភាពក្នុងការទទួលយកព័ត៌មានជាដើម ។

អ្នកដែលមានក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំទាំងក្នុងការងារ និងអាជីវកម្មត្រូវតែយកពេលនេះដើម្បីគិត និងរៀបចំផែនការដើម្បីត្រៀមខ្លួនសម្រាប់ការសម្រេចបានគោលដៅនេះនៅថ្ងៃអនាគត ។

ខាងក្រោមគឺជាជំហានងាយៗក្នុងការធ្វើដូច្នេះ ៖

១. បង្ហាញវត្តមាន អ្នកដឹកនាំតែងតែចេញមុខពេលដែលមនុស្សជួបនឹងបញ្ហាហើយពួកគេគិតថាពួកគេមិនមានផ្លូវចេញ ។

ពួកគេជាមនុស្សដែលចេញមុខដឹកនាំក្រុមទោះជាបរិស្ថានជុំវិញពោរពេញទៅដោយភាពមិនប្រាកដប្រជា និងបញ្ហាជាច្រើនពិតមែនក្តី ។

២. ទុកមនុស្សជាធំ សុវត្ថិភាព និងសុខភាពរបស់មនុស្សជុំវិញខ្លួនអ្នកគួរតែមានសារៈសំខាន់ជាងគេ ។

ពេលដែលសុខភាពរបស់មនុស្សម្នាក់ត្រូវបានប៉ះពាល់ហើយ ពួកគេក៏បាត់បង់សមត្ថភាពក្នុងការធ្វើការដែរ ។

លើសពីនេះទៅទៀត ការទុកមនុស្សជាធំអាចបង្កើតនូវតម្លៃ និងឥទ្ធិពលធំមួយដែលអាចនាំយកអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ឬក្រុមហ៊ុននៅថ្ងៃអនាគត ។

៣. ចៀសវាងឥទ្ធិពលអវិជ្ជមាន ពេលដែលមនុស្សមានការស្ត្រេសច្រើន ពួកគេងាយនឹងធ្លាក់ខ្លួនក្នុងការគិតតែឃើញរឿងអវិជ្ជមានដែលអាចប៉ះពាល់ដល់ការសម្រេចចិត្តសំខាន់ៗរបស់អ្នក ។

អ្នកអាចចៀសវាងបញ្ហានេះបានដោយព្យាយាមគិតគូរមួយៗ វិភាគមើលការជោគជ័យពីមុនរបស់អ្នក និងយកគំនិតអវិជ្ជមានជាកត្តាជំរុញទឹកចិត្តវិញ ។

៤. ភាពរហ័សរហួន ក្នុងពេលដែលមានភាពមិនប្រាកដប្រជាច្រើន ល្បឿនមានសារៈសំខាន់ជាងភាពល្អឥតខ្ចោះ។

អ្នកដឹកនាំដែលបានត្រៀមខ្លួនសម្រាប់ថ្ងៃអនាគតអាចធ្វើការសម្រេចចិត្ត និងសម្របខ្លួនទៅតាមការផ្លាស់ប្តូរផ្សេងៗបានលឿន ៕ Facebook Google Twitter

ដកស្រង់ពី៖ កោះសន្តិភាព