Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះ​ក្តី​ស្រលាញ់​! ប្តី​-​ប្រពន្ធ​មួយគូ​សម្រេច​បំណង​ឈាន​ដល់​ការ​បើក​កសិដ្ឋាន​កូន​ទន្សាយ​មាន​តែ​មួយ​នៅ​កម្ពុជា

  • Print

រាជធានីភ្នំពេញ ៖ ដំបូងឡើយវាគ្រាន់តែជាការចិញ្ចឹមសត្វដោយក្តីស្រឡាញ់ តែដោយក្តីស្រលាញ់កាន់តែរីកធំធាត់ឡើយចំពោះសត្វចិញ្ចឹមរបស់ខ្លួន ប្តី-ប្រពន្ធមួយគូ បានសម្រេចចិត្តបើកជាកសិដ្ឋានចិញ្ចឹមសត្វទន្សាយ សម្រាប់ជាការជម្រុញការចិញ្ចឹមទន្សាយនៅតាមគេហដ្ឋាន និងទទួលបានប្រជាប្រិយភាពនិងការគាំទ្រដ៏ធំធេង ជាមួយទើបទុនដំបូងតិចតួចស្តួចស្តើងតែប៉ុណ្ណោះ ។

ប្រាកដណាស់រាល់ការចាប់ផ្តើមនូវអាជីវកម្មមួយៗគឺងាយស្រួលក្នុងការបង្កើត ក៏ប៉ុន្តែដើម្បីឲ្យអាជីវកម្មដំណើរការបានល្អគឺជាការពិបាកធ្វើ ដែលគ្រប់សហគ្រិន ឬម្ចាស់កសិដ្ឋានចិញ្ចឹមសត្វផ្សេងៗមិនមែនសុទ្ធតែទទួលបានជោគជ័យតាមក្តីប៉ងប្រាថ្នានោះឡើយ ។

ចុះកសិដ្ឋានចិញ្ចឹមសត្វទន្សាយ ឆ្លងកាត់អ្វីខ្លះទម្រាំទទួលបានសមិទ្ធិផលដូចសព្វថ្ងៃ ? បង្កើតឡើងជាង ១០ ឆ្នាំមកហើយ Cambofarm Rabbitry ជាកសិដ្ឋានចិញ្ចឹមកូនទន្សាយមានតែមួយនៅកម្ពុជា ដែលបានដែលបានចាប់ផ្តើមតាំងពី មានចំនួនតិច រហូតកសិដ្ឋាននេះ កំពុងមានពូជទន្សាយល្អៗ ជាង១០ ពូជនិងមានប្រមាណជាជាង ១០០០ ក្បាលហើយ។

ម្ចាស់កសិដ្ឋាន Cambofarm Rabbitry លោក ស្រេង សុវណ្ណារិន បាននិយាយថា បើយើងមើលទៅពិតជាអាជីវកម្មងាយស្រួលណាស់ប៉ុន្តែ មិនដូចនេះទេ បើយើងមិនមានតិចនិក បច្ចេកទេស អនាម័យ ក្នុងការចិញ្ចឹមនិងបង្កាត់ពូជនោះទេ វានឹងអាចបញ្ហា។ លោកបានរៀបរាប់កាលក្នុងឆ្នាំ ២០១០ លោកមានតែទន្សាយមួយគូរទេ ចិញ្ចឹមជាសត្វចិញ្ចឹមប៉ុណ្ណោះ មិនទាន់មានបំណងអ្វីនៅឡើយទេ។

បន្ទាប់មកវាមានកូនច្រើន ហើយយើងក៏បានលក់កូនទាំងនោះ ក្នុងតំលៃមួយ ១២០០០រៀលទេ។

លោក សុវណ្ណារិន បានបន្ថែមថា «បន្ទាប់មកខ្ញុំបានគិតគូរគ្នា ប្រសិនបើយើងបើកកសិដ្ឋានមួយ ព្រោះកសិដ្ឋានសត្វនេះមើលទៅប្លែក ដោយសារក្នុងស្រុកមានតែ កសិដ្ឋាន ជ្រូក មាន់ទា គោក្របី ជាដើម ។

អ៊ីចឹងយើងបានព្យាយាមដាក់កាយចិត្ត ដើម្បីបើកវាតែម្តង។ ខ្ញុំបានចាប់ផ្តើមដើមទុនដំបូង ៤០០០ ទៅ ៥០០០ដុល្លារអាមេរិក ដែលក្នុងនោះមិនមានពូជច្រើនទេ»។

បន្ទាប់មកលោកបាន ព្យាយាមសាកល្បង ចិញ្ចឹមច្រើនក្នុងឆ្នាំ ២០១៣ ដែលក្នុងនោះលោកមានសត្វទន្សាយ ត្រឹមតែពីរទៅបីប្រភេទតែប៉ុណ្ណោះ ហើយស្មើនឹង ជាង ២០០ ក្បាល។

ពេលនោះលោកបានព្យាយាមចិញ្ចឹមដោយប្រើចំណីស្រស់ បន្លែផ្សេងៗ ឱ្យទៅសត្វទន្សាយជាង ២០០ក្បាលនោះស៊ី បន្ទាប់មកលោកបានសិក្សាស្រាវជ្រាវ អំពីចំណីអាហារ ដើម្បីចិញ្ចឹមសត្វទាំងនោះបានដោយមិនមានបញ្ហាអ្វីកើតឡើង ដូចនេះលោកបានទាក់ទងទិញចំណី ដែលសម្រាប់សត្វនេះតែម្តង។

តាមពិតសត្វទន្សាយទាំងនោះ គេមិនដាក់បន្លែឱ្យវាស៊ីច្រើនទេ គេមានស្មៅម្យ៉ាងសម្រាប់ចិញ្ចឹមវា។ យ៉ាងណាមិញនៅពីក្រោយភាពជោគជ័យនេះ ក៏មានភាពបរាជ័យមួយដែរ ហើយប្រសិនបើលោកមិនបានជួបឧបសគ្គនោះទេ លោកក៏មិនមានពូជសត្វនេះច្រើនដូចសពថ្ងៃនេះដែរ។

លោក សុវណ្ណារិន បានបន្ថែមថា «នៅគ្រាដំបូងៗ នៃការចិញ្ចឹមនេះ ខ្ញុំបានធ្វើខុសបច្ចេកទេស ដាក់ចំណីខុសកំរិតរបស់វា ដូចសត្វទន្សាយរបស់ខ្ញុំជាង ២០០ ក្បាលត្រូវបានស្លាប់ទាំងអស់ គឺក្រោយពេលខ្ញុំបានបញ្ជារទិញចំណីប្រទេសថៃ ហើយពេលនោះមិនទាន់ចេះនៅឡើយ ដូចនេះទន្សាយខ្ញុំទាំងអស់ត្រូវបានងាប់។

បើគិតជាលុយទៅ គឺស្មើនឹង ជាង២ម៉ឺនដុល្លារអាមេរិកឯនោះ។ ពីព្រោះពេលដែលវាចាប់ផ្តើមងាប់អស់នោះ ជាពេលដែលយើងប្រមូលផល មានន័យថាមេខ្លះកំពុងមានកូន ឬជិតកើតកូន ត្រូវបានងាប់ទាំងកូនក្នុងពោះ ហើយខ្លះទៀតងាប់កូននៅជាមួយមេក៏មាន»។

ប៉ុន្តែយើងក៏មានសំណាងដែរ ដោយមានបញ្ហាបែបនេះ ខាងចំណីនៅក្នុងប្រទេសថៃ គាត់បានជួយយើងមកវិញខ្លះ ដោយគាត់បាននាំយើងទៅក្នុងកសិដ្ឋានចិញ្ចឹមសត្វទន្សាយក្នុងប្រទេសថៃ ហើយប្រាប់ឱ្យយើងរើសយកពូជអ្វីក៏បាន ដែលការរើសយកទាំងនេះ ស្មើនឹងតម្លៃឬលុយដែលយើងបានខាតបង់។

ហើយគេចាប់ផ្តើមបង្រៀនតិចនិកនៃការចិញ្ចឹម និងការប្រើប្រាស់ចំណី។ ហើយសត្វទន្សាយដែលចេញមកពីកសិដ្ឋានគេនោះ សុទ្ធតែមានវិជ្ជបញ្ជាពេទ្យទាំងអស់ទើបគេឱ្យចេញ។

លោក សុវណ្ណារិន បន្តថា «ការបង្កាត់ពូជទៀតសោធន៍ យើងមិនអាចចេះតែយកទៅបង្កាត់ជាមួយមេនេះ ឬមេនោះបានទេ គឺយើងត្រូវដាក់ឱ្យត្រូវពូជវាទើបបានទៅរួច។

ហើយក្នុងកសិដ្ឋាន បានធ្វើការប្រុងប្រយ័ត្នណាស់ នៅក្នុងរោងបង្កាត់ពូជត្រូវបានរក្សារអនាម័យ លាងទឹកសំអាត មិនអនុញាត្តឱ្យមនុស្សចូលផ្តេសផ្តាស់ទេ ព្រោះខ្លាចចំលងរោគផ្សេងៗ ពីសត្វទៅមនុស្ស ឬពីមនុស្សទៅសត្វជាដើម»។

មកដល់ឥឡូវលោកមិនទាន់គិតអំពីប្រាក់ចំណេញនោះទេ គ្រាន់តែដឹងថាគិតយ៉ាងដើម្បីឱ្យការចិញ្ចឹមនេះដំណើរការទៅមុខ និងមិនមានសត្វទន្សាយ ត្រូវបានស្លាប់។

លោក សុវណ្ណារិន បន្ថែមថា «ពួកយើងមានគោលបំណងពង្រីកចិញ្ចឹមនេះផងដែរ ដោយមានគំរោងក្នុងការបើកកសិដ្ឋាន ចិញ្ចឹមយកសាច់ទន្សាយ ប៉ុន្តែមិនមែនទន្សាយដែលយើងកំពុងមានលក់សម្រាប់ជាសត្វចិញ្ចឹមនោះទេ ពីព្រោះវាមានប្រភេទទន្សាយផ្សេងទៀត

ដែលត្រូវចិញ្ចឹមសម្រាប់តែបរិភោគប៉ុណ្ណោះ នៅយើងមិនទាន់មានទេ តែនៅបរទេសសាច់សត្វនេះគេពេញនិយមបរិភោគ ក៏ព្រោះសាច់វាមិនមានជាតិខូឡេសស្ទឺរ៉ល់ ហើយមនុស្សវ័យចំណាស់ក៏អាចពិសារបាន

មានជាតិប្រូតេអ៊ឺន ហើយរស់ជាតិនេះដូចតែសាច់មាន់ទេ»។ គួរបញ្ជាក់ផងដែរថាបន្ទាប់ពី លោក និងប្រពន្ធគាត់បានចាប់យកអាជីវកម្មនេះហើយ អ្នកទាំងពីរឈប់ពីការងាររៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យកសិដ្ឋានមានដំណើរល្អ៕

ដកស្រង់ពី៖ កោះសន្តិភាព