Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី យឹម ណុឡា ផ្ញើលិខិតអបអរសាទរ និងជូនពរឯកឧត្តម សេង ទៀង ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី

  • Print

(ភ្នំពេញ)៖ ឯកឧត្តម ឃឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតអបអរសាទរ និងជូនពរ ឯកឧត្តម សេង ទៀង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងលិខិតរបស់ទេសរដ្ឋមន្ត្រី យឹម ណុលឡា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមសម្ដែងនូវមនោសញ្ចេតនារីករាយ អបអរសាទរយ៉ាងក្រៃលែង និងសេចក្ដីសរសើរដ៏ស្មោះ ជូនចំពោះ ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្ដីទុកចិត្ត និងត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីវឌ្ឍនា មហាប្រសើរ ជូនចំពោះ ឯកឧត្តម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជោគជ័យ លើគ្រប់ភារកិច្ចការងារ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ា ដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខ និង ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ដកស្រង់ពី៖ Fresh News