Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​ ស ខេ​ង​ ៖ កម្ពុជា​រក្សា​ជំហរ​បន្ត​ទំនាក់ទំនង​ល្អជា​មួយ EU ទោះ​មានការ​ផ្តាច់ EBA ២០%

  • Print

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជានៅតែរក្សាជំហរបន្តទំនាក់ទំនងល្អជាមួយ សហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ជាផ្លូវការនូវប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសព្វាវុធ (EBA) ២០% ពីប្រទេសកម្ពុជាក៏ដោយ ព្រោះទំនិញរបស់កម្ពុជា នៅតែអាចនាំទៅទីផ្សារអឺរ៉ុបបានដដែល។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «EBA បានចូលជាធរមាន យើងដឹងហើយតាំងពីថ្ងៃទី១២ សីហា ។

ប៉ុន្ដែយើង ក៏មិនមានជំហរអ្វីប្លែកពីមុនទេ គឺនៅដដែល គឺយើងខិតខំប្រឹង ដើម្បីជម្នះឧបស័គ្គបញ្ហា ប្រឈមទាំងឡាយ អាហ្នឹងអត់ជម្រើសក្រៅពីហ្នឹង ទេ។ ប៉ុន្ដែមិនមែនយើង ផ្ដាច់ទំនាក់ទំនងជាមួយសហគមន៍អឺរ៉ុបទេ ។

បានសេចក្ដីថា មានទំនាក់ទំនង ជាមួយសហគមន៍អឺរ៉ុប នៅតែមានសារៈសំខាន់ ហើយយើងខិតខំបន្ថែមទៀត»។

សម្ដេចក្រឡាហោម រៀបរាប់ថា ទំនិញរបស់កម្ពុជា នាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដដែល គ្រាន់តែបង់ពន្ធតែប៉ុណ្ណោះ ហើយបង់ពន្ធត្រឹម ២០% ខណៈ៨០%នៅបន្តនាំចេញដោយមិនបង់ពន្ធ។

ដូច្នេះ ភាគីពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយ និងជម្នះរាល់ការលំបាកទាំងនោះ ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ឬស្ថេរភាពនយោបាយ ដែលទាក់ទងទៅបញ្ហា EBAនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្ដីសម្រេចមួយផ្ដាច់ EBA ចំនួន២០%ចេញពីកម្ពុជាជាផ្លូវការ។ បើតាមការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះ បាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។

ហើយទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែលទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀក

បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕

ដកស្រង់ពី៖ កោអសន្តិភាព