Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន បង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា

  • Print

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមសាជីវកម្មស្ពានថ្នល់ចិន បន្តមានទំនាក់ទំនងល្អ ជាមួយក្រសួងសាធារណការ ក៏ដូចជារាជរដ្ឋាភិបាល និងបង្កើនការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជនកម្ពុជាឱ្យសំបូរសប្បាយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលេីកឡេីងយ៉ាងដូចនេះ នា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ក្នុងឱកាសដែលលោកបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Zhou Yong ដែលទើបទទួលការតែងតាំងជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រចាំកម្ពុជា ជំនួសលោក Zhan Jisheng ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះលោក Zhou Yong ដែលទើបទទួលបានការតែងតាំងជាអគ្គនាយក នៃក្រុមហ៊ុនCRBCប្រចាំកម្ពុជា និងបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ក្រសួងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់នៅកម្ពុជា។

លោក Zhou Yong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងថ្នាក់ដឹកនាំក្រសួង ដែលបានផ្តល់ការគាំទ្រនិងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីឱ្យគម្រោងសាងសង់ទាំងឡាយសម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕

ដកស្រង់ពី៖ Fresh news