Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល គ្រោងរៀបចំវេទិកាសាធារណៈ ដើម្បីពន្យល់ប្រាប់ប្រជាពលរដ្ឋអំពីផែនទី និងការបោះបង្គោលព្រំដែន (Video inside)

  • Print

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាសាធារណៈ នៅពេលខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពន្យល់ និងបើកទូលាយសម្រាប់ប្រជាពលរដ្ឋ ដែលមានការចង់ដឹង ចង់យល់ អំពីផែនទី និងការបោះបង្គោលព្រំដែន។

នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបូកសរុបការងារឆមាសទី៤ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងសំណើរបស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយសម្តេចបានណែនាំឱ្យ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំវេទិកាសាធារណៈ ដើម្បីពន្យល់ប្រជាពលរដ្ឋ ដែលចង់ដឹងអំពីផែនទី និងការបោះបង្គោលព្រំដែន។

នេះបើតាម លោក ឈឹម ផលវរុណ អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ លោក ឈឹម ផលវិរុណ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចប្រជុំខាងលើថា ពាក់ព័ន្ធនឹង រឿងព្រំដែននេះ សម្តេចតេជោ ហ៊ុន សែន បានបើកទូលាយ

ដោយអនុញ្ញាតឱ្យ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅសាកសួរប្រជាពលរដ្ឋ ដែលអះអាងថាបាត់ដី ហើយការបើកទូលាយមួយទៀត គឺអនុញ្ញាតឱ្យរៀបចំវេទិកាសាធារណៈ ដើម្បីពន្យល់អំពីផែនទី និងការបោះបង្គោលព្រំដែន។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖

«បើកទូលាយមួយទៀត គឺអំពីការពន្យល់ប្រាប់មហាជន ដែលសម្តេចបានប្រគល់ភារកិច្ចជូន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវរៀបចំដើម្បីប្រជាពលរដ្ឋអាចចុះមកស្តាប់ការធ្វើ Power point ពន្យល់ អំពីផែនទី ការបោះបង្គោលព្រំដែន»។

បើតាម លោក ឈឹម ផលវរុណ សម្រាប់វេទិកានេះ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សាលនៃទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានតំណាងប្រជាពលរដ្ឋ ៥០០នាក់ ចូលស្តាប់ជាបន្តបន្ទាប់។

ការដាក់ចេញនូវការរៀបចំវេទិកា ដើម្បីពន្យល់ប្រជាពលរដ្ឋអំពីការបោះបង្គោលព្រំដែន និងផែនទីនេះ បានធ្វើឡើងស្របពេលដែល កម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ដែលជាផែនទីទំនើបសម័យឌីជីថល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ និងការញុះញង់បំផុសបំផុលអំពីបញ្ហាព្រំដែនឡើងវិញ រហូតដល់មានការឃាត់ខ្លួន លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះផងដែរ។

សម្រាប់ផែនទីខាងលើនេះ លោក ឈឹម ផលវរុណ បានអះអាងថា កម្ពុជានៅតែប្រើប្រាស់ជាគោលនូវផែនទីគ្រឹះ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ នោះគឺផែនទីបោនខ្នាត ១/១០០០០០ ដដែល៕

ដកស្រង់ពី៖ Fresh News