Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ដក EBA គ្មាន​អ្នក​ចាប់អារម្មណ៍​ ប៉ុន្តែ​ផលិតផល​មិន​អាច​នាំ​ចេញ​បាន​ទើប​ជារឿង​ចាប់អារម្មណ៍

  • Print

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបស្តីពីការដកផ្នែកខ្លះនៃប្រពន្ធ័ អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសម្ពាវុធសម្រាប់ផលិតផល សម្លៀក បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមួយចំនួនពីកម្ពុជា ហើយចូលជាធរមានកាលពី ថ្ងៃទី ១២ខែសីហាកន្លងមក ថ្មីៗនេះក៏ដោយសម្រាប់សហជីពក្នុងស្រុកមួយចំនួនយល់ថា គ្មានអ្វីគួរឱ្យចាប់អារម្មណ៍មិនថា កម្មករ ឬសហជីព ។

ប៉ុន្តែរឿងដែលគួរចាប់អារម្មណ៍ ឬជា បញ្ហាដែលកំពុងធ្វើឱ្យប៉ះពាល់ គឺផលិតផលដែលផលិតបានហើយអ្នកបញ្ជាទិញមិនទាន់ ឱ្យមានការនាំចេញនៅឡើយ រក្សាទុកបន្តនៅតាមរោងចក្រដែលទទួលបានការបញ្ជាទិញ ។

លោកបណ្ឌិត ជួន មុំថុល ប្រធានសហព័ន្ធសហជីពខ្មែរ បានឱ្យដឹងកាលពីថ្ងៃទី ២៦ ខែសីហាមកនេះថា សញ្ញានៃការដក EBA នេះគ្មាននណាចាប់អារម្មណ៍សោះ តែឥឡូវនេះ បញ្ហាដែលគេចាប់អារម្មណ៍ទីផ្សារតែគ្មានអ្នកទិញ ខោអាវគេផលិតយកចេញទៅហើយអត់ មានអ្នកទិញ ។ ម្នាក់ៗសំងំនៅតែក្នុងផ្ទះអត់មិនហ៊ានចេញមកខាងក្រៅផ្ទះ ។

លោកបណ្ឌិតសង្កត់ធ្ងន់ដូច្នេះថា «បញ្ហា EBA នេះ ទាំងបងប្អូនកម្មករក្តីទាំងខ្ញុំក្តីមិន មានការចាប់អារម្មណ៍សូម្បីតែបន្តិច ។

បញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ពួកយើង គឺរឿងកូវីដ-១៩ នេះតែម្តង ខោអាវដេររួចអស់ហើយ អ្នកបញ្ជាទិញមិនទាន់យកទៅ» ។

ស្ថិតក្នុងកាលៈ ទេសៈសព្វថ្ងៃនេះមានអ្នកបញ្ជាទិញខ្លះ គេឱ្យរក្សាទុកផលិតផលដែលបញ្ជាទិញទុកនៅ កម្ពុជា អ្នកបញ្ជាទិញខ្លះ គេឱ្យបញ្ជូនទៅឱ្យគេ (នាំចេញ) តែយើងត្រូវចូលរួមចំណាយប្រាក់ ខ្លះទៅដល់ការមើលថែលើផលិតផលនៅប្រទេសគេ» ។

ការពន្យារ ឬការបន្តរក្សាទុកទំនិញដែលផលិតរួចហើយនៅតាមរោងចក្រ បើតាម ការសង្កេតរបស់ប្រធានប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា យល់ឃើញថា វាមានចំនួនរោងចក្រច្រើនផលិតបានហើយនៅពុំទាន់បាននាំចេញ ហើយ អូសបន្លាយនេះវាអាចធ្វើឱ្យទំហំនៃការព្យួរការងារក៏ដូចការបិទចក្រអាចកើនឡើងខ្លះបន្ថែមទៀត ។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅកម្ពុជា លើកឡើងថា បើតាមការតាមដានមួយរយៈចាប់ពីថ្ងៃទី ១២ខែសីហា នៅពេលដែលសហ ភាពអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែគ្រឿងសម្ពាវុធ (EBA) មិនមានអ្វីប្រែប្រួលនោះទេ ។

មានន័យថា ស្ថានភាពនៅជាធម្មតាដដែល គឺខាងអ្នកបញ្ជាទិញមួយចំនួនគាត់បានឱ្យបង្កកទុក ឬផលិតទុក រីឯអ្នកមួយចំនួនត្រូវ បញ្ជូនផលិតផលចេញទៅតាមទីផ្សារដែលអាចនាំទៅបានដដែល ។

លោកលើកឡើងថា ក្រុមហ៊ុន ឬរោងចក្រដែលផលិតបានហើយពុំទាន់បាននាំ ចេញទៅគឺមានច្រើនជាងក្រុមហ៊ុនដែលបាននាំចេញ ។

បើផលិតបានហើយមិនអាចនាំ ចេញទៅបានទេ នេះជាបញ្ហាធំ ធ្វើឱ្យការព្យួរការងារមានការកើនឡើងបន្ថែមហើយការ បិទរោងចក្រក៏មានបន្ថែមដែរ ។

ពាក់ព័ន្ធនិងរោងចក្រដាក់ពាក្យព្យួរការងារនៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ គិតមកដល់ត្រឹមថ្ងៃទី ២៦ខែសីហានេះ បើតាមលោក ហេង សួរ បញ្ជាក់ថា «រោង ចក្រកំពុងព្យួរសរុបមានចំនួន ១៣៩ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុបចំនួន ៦២ ៥៧៦ នាក់ ក្នុងនោះស្រី ៥២ ០០៩នាក់»។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC កាលពីថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០កន្លងទៅនេះបានឱ្យដឹងថា សេចក្តីសម្រេច របស់សហភាពអឺរ៉ុប ស្តីពីការដកផ្នែកខ្លះនៃប្រពន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើក លែងតែគ្រឿងសម្ពាវុធ EBA សម្រាប់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតធ្វើដំ ណើរមួយចំនួនពីប្រទេសកម្ពុជា ចូលជាធរមានចាប់ពីថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០ ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានរៀបចំ ការណែនាំនេះសម្រាប់អត្ថប្រយោជន៍ សមាជិក និងអ្នកបញ្ជាទិញអន្តរជាតិ ដែលនឹងទទួលរងផលប៉ះពាល់ពីសេចក្តីសម្រេចនេះ ។

ការណែនាំនេះរៀបចំឡើងដើម្បីផ្តល់ភាពច្បាស់លាស់អំពីខ្សែបន្ទាត់ពន្ធលើផលិតផលដែលបាត់បង់អត្ថប្រយោជន៍ EBA និងខ្សែបន្ទាត់ពន្ធលើផលិតផលដែលបន្តទទួលបាន អត្ថប្រយោជន៍ពីការមិនយកពន្ធ និងមិនមានកូតាសម្រាប់ការនាំចូលទៅទីផ្សារសហភាព អឺរ៉ុប ៕

ដកស្រង់ពី៖ កោះសន្តិភាព