Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះរាជបណ្ឌិត្យសភាកម្ពុជា បើកវេទិកាពិភាក្សាលើបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងការប្រជែងឥទ្ធិពលរបស់មហាអំណាច

  • Print

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសិក្សាស្រាវជ្រាវមួយរបស់កម្ពុជា បើកវេទិកាជជែកពិភាក្សាមួយស្តីពីការត្រៀមខ្លួនរបស់កម្ពុជា ចំពោះមុខនៃបញ្ហាសេដ្ឋកិច្ចបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ និងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបជាដើម។

វេទិកានេះក៏នឹងជជែកពិភាក្សាពីការប្រឈមរបស់កម្ពុជាជុំវិញការប្រកួតប្រជែងឥទ្ធិពល ពីប្រទេសមហាអំណាចលើពិភពលោកអាមេរិក និងចិនផងដែរ។

វាគ្មិនដែលនឹងចូលខ្លួនមកជជែកពិភាក្សាលើបញ្ហាទាំងនេះរួមមាន៖ លោកបណ្ឌិត ដៀប សុផល អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ, កញ្ញា ពេជ្រ ចារ៉ាឌីន នាយិការងប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត គិន ភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា វេទិកានេះរៀបចំឡើង ដើម្បីផ្តល់ជាការឆ្វេងយល់ដល់សាធារណជនពីបញ្ហាប្រឈម របស់កម្ពុជានាពេលបច្ចុប្បន្នលើបញ្ហាសេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធទំនិញពីសហគមន៍អឺរ៉ុប។

ក្រៅពីនោះក៏មានការជជែកលើបញ្ហាប្រឈមរបស់កម្ពុជានៅចំពោះមុខការប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចលើពិភពលោកសហរដ្ឋអាមេរិក និងចិនផងដែរ។

លោកបណ្ឌិត សុខ ទូច បានអះអាងថា វេទិកានេះ នឹងរួមចំណែកផ្តល់ធាតុចូលផ្សេងៗសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំខ្លួនក្នុងការដោះស្រាយ ក៏ដូចជាបញ្ចៀសខ្លួនពីបញ្ហាទាំងឡាយដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន។ អង្គភាពព័ត៌មាន Fresh News ផ្សាយផ្ទាល់នូវវេទិកានេះ តាមរយៈបណ្តាញផ្សព្វផ្សាយដ៏សម្បូរបែបរបស់ខ្លួន៕

ដកស្រង់ពី៖ Fresh News