Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប រំលឹកពីការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ ស្ដីពី ការចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីណែនាំ បានឲ្យដឹងថា ក្នុងគោលបំណង ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ គ.ជ.ប សូមធ្វើការណែនាំដល់លោក-លោកស្រីប្រធាន លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត

ត្រូវយកចិត្តទុកដាក់ណែនាំ បន្តដល់មន្ត្រីក្រោមឱវាទ និង ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ទាំងអស់ឲ្យបង្កើន ការប្រុងប្រយ័ត្នបន្ថែមទៀត សម្រាប់បរិវេណ ខាងក្រៅ និងបរិវេណ ខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ដូចខាងក្រោម ៖

* ទី១៖ ត្រូវសុំសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

* ទី២៖ នៅបរិវេណខាងក្រៅត្រូវរៀបចំតុ ១ (មួយ) ដាក់អាល់កុល ឬជែលលាងដៃ។

* ទី៣៖ នៅបរិវេណខាងក្រៅ និងបរិវេណខាងក្នុង ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរក្សាគម្លាត សមរម្យមួយ (ក្នុងរង្វង់១.៥ម៉ែត្រ) ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

* ទី៤៖ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែម ដោយត្រូវពាក់ម៉ាស ឬក្រមាឲ្យបានត្រឹមត្រូវ។

* ទី៥៖ ត្រូវបង្កើនការយកចិត្តទុកដាក់អនាម័យផ្ទាល់ខ្លួន ពិសេសការលាងដៃដោយសាប៊ូ ឬទឹក អាល់កុល ឬជែលឲ្យបានញឹកញាប់ជាប្រចាំ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ គ.ជ.ប៖

ដកស្រង់ពី៖ Fresh News