Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប ប្រកាសឱ្យសារព័ត៌មានជាតិ និងអន្តរជាតិចុះឈ្មោះ យកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០

  • Print

(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងមួយ ឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ចុះឈ្មោះដើម្បីយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

សម្រាប់ការយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០អ្នកសារព័ត៌មានទាំងអស់ ត្រូវមានបណ្ណសម្គាល់ខ្លួនជាសារព័ត៌មាន ដែលចេញដោយ គ.ជ.ប ហើយដើម្បីទទួលបានបណ្ណសម្គាល់ខ្លួននេះអ្នកសារព័ត៌មានត្រូវចុះឈ្មោះ ដែលមានលក្ខខណ្ឌដូចសេចក្តីប្រកាសដែលភ្ជាប់នៅខាងក្រោមនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖

ដកស្រង់ពី៖ Fresh News