Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​ខេត្ត បន្ទាយមានជ័យ​ និង​ឧត្តរមានជ័យ

  • Print

ខេត្តបន្ទាយមានជ័យ-ឧត្តរមានជ័យ ៖ «មន្ត្រីនគរបាលជាតិមានតួនាទីបម្រើប្រជាពលរដ្ឋ និងសង្គមឱ្យមានសុខសន្តិភាព» នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការនគរបាលខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានចូលរួមនៅក្នុងពិធីនេះដែរ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការរង ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តចាស់ដែលចូលនិវត្តន៍ និងទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ។

ចំណែកការប្រកាសផ្លាស់ប្ដូរតំណែងស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានកំណត់ធ្វើជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ ត្រូវចូលកាន់តំណែងជាស្នងការថ្មីខេត្តឧត្តរមានជ័យជំនួសឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការចាស់ ៕

ដកស្រង់ពី៖ កោះសន្តិភាព