Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំពាក់​ឋានន្តរស័ក្តិ​ដល់​មន្ត្រី​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប

  • Print

ខេត្តសៀមរាប ៖ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន១៧០នាក់ ក្នុងនោះ ស្រីចំនួន៦នាក់ ។

ពិធីខាងលើប្រព្រឹត្តទៅក្រោមអធិតីភាពលោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នង ការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត

តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងដោយមានការចូលរួមពីឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការរងទទួលផែន ការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាបលោក លោកស្រីស្នងការរង នាយ នាយ រងការិយាល័យ អធិការក្រុង ស្រុក លោក លោកនាយផ្នែកនិងភ្ញៀវកិត្តយសតំណាង ឱ្យមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើននាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី តូច សាកល ស្នង ការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឡើងមានមតិស្វា គមន៍និងរៀបរាប់ពីសកម្មភាពការងារដែលកម្លាំងសមត្ថកិច្ចនៃស្នងស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអនុវត្តកន្លង មក។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយកដ្ឋានបបុគ្គលិក បានឡើងអានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្ដិជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ១៧១នាក់ ស្រីចំនួន០៦នាក់។

ឆ្លៀតក្នុងឱកាសនោះ ដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោក ទៀ សីហា អភិបាលនៃគណ: អភិ បាលខេត្តសៀមរាបក៏បានចូលរួមអបអរ សាទរចំពោះកម្លាំងនគរបាល ដែលទេីបទទួលបានការតម្លើងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិថ្មីត្រូវខិតខំប្រឹងប្រែងបន្តទៀតក្នុងការបំពេញភារកិច្ចការពារសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រជា ពលរដ្ឋនៅក្នុងខេត្តសៀមរាប ផងដែរ។

ក្នុងឱកាស ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប នាពេលនេះ លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នង ការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានចូលរួមសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចក្រឡា ហោម ស ខេង

ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រម ទាំងចូលរួមអបអរសាទរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួង មហាផ្ទៃ ហើយត្រូវបានទទួលការលើក ទឹកចិត្ត តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ចំពោះការខិតខំប្រឹងប្រែង ក្នុងការការពារសន្តិ សុខជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក។

លោកនាយឧត្តមសេនីយ៍អគ្គស្នងការរង ក៏បានផ្តល់អនុសាសន៍ និងផ្តាំផ្ញើដល់ នាយនគរបាល និងពលនគរបាលទាំង អស់ ត្រូវរួបរួមគ្នាធ្វើការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំទប់ស្កាត់ឲ្យបាននូវបទល្មើសនានា ដូចជា ការជួញដូរគ្រឿង ញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការបង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ

បន្តប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៕

ដកស្រង់ពី៖ Fresh News