Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃសម្រេចដកតំណែងស្នងការ​ពីផ្កាយ2​មកសក្តិ5

  • Print

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃបានសម្រេចបញ្ចប់មុខតំណែងស្នងការខេត្តកំពង់ធំ ជាស្ថាពរ បន្ទាប់ពីចុះស៊ើបអង្កេតរកឃើញដូចអ្វីទៅនឹងពាក្យបណ្តឹងពិតមែន ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ត្រូវបានស្រង់សំដីផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា បានអះអាងថា ក្រសួងមហាផ្ទៃបានសម្រេចដកឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំ ។

ជាមួយនឹងការអស់តំណែងជាស្នងការខេត្តកំពង់ធំ លោក អ៊ុក កុសល ក៏ត្រូវទម្លាក់ស័ក្តិថែមទៀត ។ ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោកត្រូវនគរបាលនារីៗមួយចំនួននៅក្រោមឱវាទ ប្តឹងទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។

អ្នកនាំពាក្យបានគូសបញ្ជាក់ថា ក្រោយពីស៊ើបអង្កេតទៅឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន ។ បច្ចុប្ន្បន្ន ស្នងការថ្មីត្រូវបានតែងតាំងជំនួសតំណែងរបស់លោក អ៊ុក កុសល រួចហើយ គឺលោកឧត្តមសេនីយ៍ទោ ម៉េង លី អតីតស្នងការនគរបាលខេត្តឧត្តរមានជ័យ ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានលើកថា ក្រសួងបានសម្រេចបញ្ចប់តំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំ និងបានស្នើទៅប្រមុខរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ដើម្បីពិនិត្យ និងពិចារណា ព្រះរាជទាន និងសម្រេចបន្ថយ ឋានន្តរស័ក្តិមន្ត្រីរូបនេះ ពីថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មកជាវរសេនីយ៍ឯក(សក្តិ៥)វិញផងដែរ។

ឯកឧត្តមបញ្ជាក់ថា យើងបានបញ្ចប់តួនាទីគាត់ពីស្នងការខេត្តកំពង់ធំហើយ យើងបានបញ្ចប់តាមប្រកាសរបស់ក្រសួង ដូចជាម្សិលមិញ ឬម្សិលម្ងៃ៉ យើងទើបបោះត្រារួច។

ឯកឧត្តមសង្កត់ធ្ងន់ថា មិនត្រឹមតែបញ្ចប់មុខតំណែងទេ ក្រសួងបានស្នើសុំទៅរដ្ឋាភិបាល ដើម្បីបន្ថយឋានន្តរស័ក្តពីរថ្នាក់ទៀតដែរ គឺពីឧត្តមសេនីយ៍ទោមកវរសេនីយ៍ឯក ប៉ុន្តែអាស្រ័យលើរដ្ឋាភិបាលលោកសម្រេច ប៉ុន្តែមុននឹងមានការដកឋានន្តរស័ក្តិ សម្តេចតេជោ ហ៊ុន សែន ក៏លោកត្រូវស្នើទៅព្រះករុណាព្រះមហាក្សត្រជាមុនដែរ ។

ពាក់ព័ន្ធករណីលោក អ៊ុក កុសល នេះ បើតាមសារព័ត៌មានក្នុងស្រុកបានស្រង់សំដីអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នេត សាវឿន ថា ក្រោយពីបានធ្វើការស៊ើបអង្កេតលើបណ្តឹងនោះ ក្រសួងបានរកឃើញថាលោក អ៊ុក កុសល ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស ទៅលើមន្ត្រីនគរបាលស្ត្រីក្រោមឱវាទរបស់ខ្លួនពិតមែន ។

ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេតមក យើងធ្វើការសន្និដ្ឋានថា មានការបៀតបៀនកេរ្តិ៍ខ្មាសទៅលើនារីរងគ្រោះមែន និងបានធ្វើសំណើទៅក្រសួងមហាផ្ទៃសម្រេច ដោយពិន័យរដ្ឋបាលយ៉ាងធ្ងន់បំផុត គឺទី១-ដក ឋានៈជាស្នងការ និងទី២-ដកឋានន្តរស័ក្តិជាឧត្តមសេនីយ៍ មកនៅជាមន្ត្រីធម្មតាវិញ ។

យ៉ាងណាឯកឧត្តម នេត សាវឿន បានបញ្ជាក់ថា បើទោះជាលទ្ធផលស៊ើបអង្កេតបានរកឃើញបែបនេះក្តី ប៉ុន្តែសំណុំរឿងនេះមិនត្រូវបានបញ្ជូនទៅតុលាការទេ ដោយសារតែអាជ្ញាធរលំបាកក្នុងការចងក្រងឯកសារ និងធាតុផ្សំនៃរឿង ដោយសាររឿងនេះបានកើតឡើងជាយូរឆ្នាំមកហើយ និងដើម្បីការពារសេចក្តីថ្លៃថ្នូរបស់ជនរងគ្រោះ ជានគរបាលស្ត្រីទាំងនោះផងដែរ ។

លោកបានបញ្ជាក់ដូច្នេះថា កាលណាដាក់ទៅតុលាការត្រូវមេធាវីដេញដោល ដើម្បីការពារក្តីទាំងសងខាង បើសិនណាដេញដោលរឿងនេះ គឺជាការអៀនខ្មាសសម្រាប់នារីជនរងគ្រោះ ឬក៏នារីខ្មែរគ្រប់រូប ព្រោះរឿងសុបិនអាក្រក់កើតឡើងហើយ មិនចង់យកមកសារឡើងវិញទេ នេះហើយជាគោលបំណងមួយការពារឥទ្ធិពល ការពារសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ដែលយើងត្រូវតែធ្វើរបៀបនេះ អីចឹងហើយបានជាសម្រេចចិត្តមិនបញ្ជូនទៅផ្លូវច្បាប់ ។

សូមជម្រាបថា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា បានសម្រេចផ្អាកការងា

រលោក អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ក្រោយស្នងការរូបនេះរងការចោទប្រកាន់ក្នុងរឿងអាស្រូវផ្លូវភេទ ។

លោក អ៊ុក កុសល ក៏ត្រូវបានតម្រូវឲ្យបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅនាយកដ្ឋានបុគ្គលិកផងដែរ ។ជាមួយគ្នានេះ លោក អឹុម សុគឿន ស្នងការរងខេត្តទទួលបន្ទុក ផែនការងារធនធានមនុស្ស ត្រូវបានផ្ទេរឲ្យទៅបម្រើការងារនៅនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃវិញ ។

លោក អិុត គឹមស្រុ៊ន ស្នងការរងម្នាក់ទៀត ត្រូវបានប្រគល់ភារកិច្ចជាស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយលោកត្រូវទទួលបន្ទុកដឹកនាំការងាររួម រហូតដល់មានការតែងតាំងស្នងការថ្មី្មី ។

បើតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នគរបាលជានារី៤នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានស្នើសុំសម្តេច ស ខេង ចាត់វិធានការចំពោះលោក អ៊ុក កុសល ពីការបំពានផ្លូវភេទលើពួកនាង និងបានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ជូនទៅសម្តេច ស ខេង ។

គួរបញ្ជាក់ដែរថា លោក អ៊ុក កុសល ធ្លាប់ធ្វើសន្នីសីទសារព័ត៌មាន ប្រកាសច្រានចោលបណ្តឹងដែលចោទប្រកាន់រូបលោក កាលពីថ្ងៃទី១៣ ខែសីហា ដោយថា បណ្តឹងនោះត្រូវបានរៀបចំដោយជនមួយក្តាប់តូច ដែលមានបំណងទម្លាក់រូបលោក ពីតំណែងជាស្នងការ ៕

ដកស្រង់ពី៖ កោះសន្តិភាព