Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ នឹង​ផ្អាក​ដំណើរការ រយៈពេល ០៥ ថ្ងៃ​

  • Print

ភ្នំពេញៈ សេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចុះកាលបរិច្ឆេទថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ហើយត្រូវបានចែកចាយដល់អ្នកសារព័ត៌មាន នាយប់ថ្ងៃ ខែ និង ឆ្នាំ ដដែល បានឱ្យដឹងថា “ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ក្រសួងសង្គមកិច្ច នឹងផ្អាកដំណើរការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ រយៈពេល ៥ ( ប្រាំ ) ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ( បិណ្ឌទី ១៤ ) រហូតដល់ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២០ “ ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច (រុបៈ មេសា ) សេចក្តីប្រកាសដដែលបន្ថែមថា ក្នុងរយៈពេល នៃ ការផ្អាកដំណើរការនោះ នឹងមិនប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនដែលជាអ្នកទទួលផលឡើយ

( បានសេចក្តីថា ទឹកប្រាក់ដែលពួកគាត់ត្រូវបានទទួលបាននោះ នឹងមិនត្រូវបានកាត់ចេញពីពួកគាត់ឡើយ ពោលគឺនៅរក្សាទុកសម្រាប់ពួកគាត់ដដែល ) ហើយកម្មវិធីនឹងបន្តចាប់ផ្តើមអនុវត្តជាធម្មតាឡើងវិញនៅតាម ឃុំ សង្កាត់ មណ្ឌលសុខភាព …..ចាប់ពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ តទៅ ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ នាខែទី ១ សម្រាប់ជុំទី ២ នេះ ចាប់ផ្តើមពីថ្ងៃទី ២៥ ខែ សីហា ( នឹងបញ្ចប់ទៅនៅថ្ងៃទី ២៤ ខែ កញ្ញា ) ឆ្នាំ ២០២០ នេះ ដោយមាន ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង ៦៦ ម៉ឺន ៩ពាន់ គ្រួសារ ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច ដែលជាអ្នកដឹកនាំអនុវត្តដោយផ្ទាល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ បានឱ្យដឹងកាលពីយប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ថា គិតត្រឹមម៉ោង ១៨ និង ០០ នាទី ថ្ងៃ ខែ និង ឆ្នាំ ដដែលនេះ កម្មវិធីបានបើកប្រាក់ឧបត្ថម្ភដល់ប្រជាជនបាន ៤៨៦ ៤៥៣ គ្រួសារ

ដោយកម្មវិធីចំណាយថវិកា ( របស់រាជរដ្ឋាភិបាល ) អស់ ៨៩ ៤៧៦ ៦៥៥ ០០០ រៀល ឬ ជិត ២២ លានដុល្លារអាម៉េរិក ហើយបើគិតចាប់តាំងពីដំបូង ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ខែ មិថុនា បញ្ចប់ទៅកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ , ចំណែកខែទី ២ ជុំ ទី ១ នោះ បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែ កក្កដា ដល់ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ ផងនោះ កម្មវិធីបានចំណាយថវិកាសរុប ៣១១ ៥៦៩ ៧៤៤ ០០០ រៀល ឬ ប្រមាណជា ៧៦ លានដុល្លារអាម៉េរិក ។

ដោយឡែកសម្រាប់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ វិញ មានស្ត្រី និង កុមារ ទទួលផលសរុប ១៣១ ៩៧៨ នាក់ ដោយកម្មវិធីចំណាយថវិកា( របស់រាជរដ្ឋាភិបាល ) សរុប ២៧ ៨២៧ ២៨០ ០០០ រៀល ឬ ជិត ៧ លានដុល្លារអាម៉េរិក ។ នេះបើតាមការឱ្យដឹងរបស់លោក ឈួរ សុបញ្ញា ដដែល ៕

ដកស្រង់ពី៖ រស្មីកម្ពុជា