Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព​ពេញ​លេញ ​គឺជា​រយៈកាល​នៃ​សុខ​សន្តិភាព

  • Print

ខេត្តកណ្តាល ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ គឺជារយៈកាលនៃសុខសន្តិភាព ។

ឯកឧត្តម ហុ៊ន ម៉ាណែត បានថ្លែងបែបនេះ កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៣០ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និងគម្រប់ខួប១១ឆ្នាំថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំបំពេញភារកិច្ចនិងសម្រេចបាននូវការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ។

ជាពិសេស ការយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋានរចនាសម្ព័ន្ធនានា បម្រើឱ្យការបំពេញភារកិច្ច និងជីវភាព សុខមាលភាពរបស់យោធិន និងគ្រួសារយោធិន ។

ជាមួយនេះ ក៏បានបង្ហាញឱ្យឃើញអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរវាងមេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការការពារសន្តិសុខ សុវតិ្ថភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា ។

ឯកឧត្តមថ្លែងទៀតថា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម និងជាង២០ឆ្នាំក្រោយការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកស្មុគស្មាញជាទីបំផុត នៅក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេស ។

ជាពិសេស ការខិតខំពុះពារធ្វើយ៉ាងណាធានាឱ្យបានដាច់ខាតនូវបរិយាកាសនយោបាយមួយប្រកបដោយស្ថិរភាព សន្តិសុខ និងរបៀបរៀបរយ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាន ប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំ ការពារឲ្យបានដាច់ខាតនូវឯករាជ្យ អធិបតេយ្យ សុខសន្តិភាព ស្ថិរភាព សន្តិសុខ ដោយបន្តធានាបាននូវជីវភាពសង្គម និងនិរន្តរភាពនៃស្ថាប័នកំពូលរបស់ជាតិដែលស្តែងឡើងតាមរយៈភាពប្រក្រតីនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច ការទូត វប្បធម៌ វិនិយោគ និងទេសចរណ៍ ការទប់ស្កាត់ និងបញ្ចៀសបាននូវអំពើភេរវកម្ម ។

អ្វីដែលពិសេសជាងនេះគឺ រហូតមកដល់ពេលនេះកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប និងគ្មានការចម្លងក្នុងសហគមន៍ មានករណីជាសះស្បើយយ៉ាងច្រើន និងមិនទាន់មានករណីស្លាប់ ហើយក៏មិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយទេ ។

ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនបានធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍ដែលនៅតែបន្តឆ្លងរាតត្បាតនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបន្តការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប គ្រប់បណ្តាស្ថាប័ន កងឯកភាពទ័ព ត្រូវតែបន្តការប្រុងប្រយ័ត្នបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ចំពោះការងើបឡើងវិញនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងបន្ត ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្នុងរយៈកាលជាង២០ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជារយៈកាលនៃសុខសន្តិភាពដ៏យូរ និងពុំធ្លាប់កើតមានទ្បើងក្នុងប្រវត្តិសាស្ត្រនៃប្រទេស ។

សន្តិភាពដែលទទួលបានមកដោយការលំបាក និងមានការលះបង់ខ្ពស់ពីសំណាក់ស្ថាបនិកគ្រប់រូបនៃនយោបាយឈ្នះ ឈ្នះ បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកបដោយភាពថ្លៃថ្នូរ មានឱកាសប្រារព្ធធ្វើបុណ្យទាន និងគោរពប្រតិបត្តិសាសនានានាតាមជំនឿ ។

ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាខែលដ៏សំខាន់ និងរឹងមាំក្នុងការថែរក្សាខឿនការពារប្រទេសជាតិ ប្រជាពលរដ្ឋ ការពារសិទ្ធិសេរីភាព ស្របតាមនីតិរដ្ឋ ត្រូវគោរពនូវតួនាទី ភារកិច្ចចាំបាច់របស់ខ្លួន ក្នុងការថែរក្សាការពារសន្តិភាពនេះឱ្យមានអាយុកាលយូរអង្វែងទៅអនាគត ដោយរក្សាបាននូវស្មារតីជាតិនិយម

បេ្តជ្ញាស្មោះត្រង់ចំពោះជាតិ សាសនា ព្រះហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ រួមជាមួយការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន និងម្ចាស់ការក្នុងការធានាដល់ការហ្វឹកហ្វឺន ការត្រៀមក្នុងការការពារបូរណភាពទឹកដី មានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ និងប្រឆាំងដាច់ខាតនូវរាល់សកម្មភាពទាំងទ្បាយណាដែលបង្កដល់ការបំផ្លិចបំផ្លាញនូវសន្តិភាពដ៏ស្រស់បំព្រងនេះ ។

ឯកឧត្តមបានបញ្ចាក់បន្ថែមថា ទោះបីជាមានការប្រមាថមកលើកងកម្លាំងប្រដាប់អាវុធជាតិពីសំណាក់ក្រុមជនមួយក្តាប់តូចយ៉ាងណាក៏ដោយ ក៏ស្មារតីមុតមាំ បេ្តជ្ញាស្មោះត្រង់ក្នុងការការពារសន្តិភាព ការពារភាពសុខដុមរមនា

ការពារអាយុជីវិតប្រជាពលរដ្ឋ និងសិទ្ធិសេរីភាពដោយផ្អែកទៅលើនីតិរដ្ឋនៅតែគោលដៅអាទិភាពរបស់កងកម្លាំងប្រដាប់អាវុធយើងគ្រប់ប្រភេទ ហើយគោលដៅបន្ទាប់ គឺធានានូវភាពសុខសាន្តក្នុងសង្គមជាតិ និងការអភិវឌ្ឍប្រទេស ។

ការថែរក្សា នូវចីរភាព និងវិបុលភាពនៃសន្តិភាពនេះ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ទាំងកងកម្លាំងប្រ ដាប់អាវុធ ក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ៕

ដកស្រង់ពិ៖ កោះសន្តិភាព