គ.ជ.ប៖ គិតត្រឹមថ្ងៃទី០៧ ខែតុលា មានភ្នាក់ងារគណបក្សនយោបាយ ៨,៨៤៨នាក់ ដែលត្រូវអនុញ្ញាឲ្យសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
- Details
- Category: National News
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំសង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ ចំនួន ៨,៨៤៨នាក់ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន ២,៩២៥នាក់ និងភ្នាក់ងារបម្រុងមានចំនួន ៥,៩២៣នាក់ ដែលត្រូវសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០៕
ខាងក្រោមនេះជាតារាង ដែលគណបក្សនយោបាយបានដាក់ភ្នាក់ងារទាំងពេញសិទ្ធិ និងបម្រុង៖
ដកស្រង់ពី៖ Fresh News