Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំមន្រ្តី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ងួន សុខា

  • Print

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកស្រី ងួន សុខា នាព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

លោកស្រី ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកស្រី ងួន សុខា គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុត នូវឧត្តមភរិយា ម្តាយជាទីគោរពស្រឡាញ់ ដែលប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ដូចជាការបាត់បង់

នូវថ្នាក់ដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលមួយជីវិតរបស់លោកស្រី បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានចូលរួមរំលែកទុក្ខជាមួយលោក ពេជ ឬទ្ធី ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត

និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ងួន សុខា បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដកស្រង់់ពី៖ Fresh News