Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានបង្ហោះលើគណនី Facebook និង Youtube ដែលបំពុលសង្គម ពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកា និងស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់

  • Print

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលនូវព័ត៌មានមួយចំនួន ដែលបង្ហោះលើគណនី Facebook និង Youtube ដែលមានចរិតបំភ្លៃការពិត បំពុលសង្គម ពាក់ព័ន្ធព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ព័ត៌មានបំពុលសង្គមនេះបានបង្ហោះលើគណនី Facebook និង Youtube ថា «ច្រើនណាស់ថ្ងៃនេះ រកឃើញឆ្លង២៣នាក់ទៀត» និង «ចេញលទ្ធផលថ្មី យប់នេះ ១០០% ដៃឆ្វេង ដៃស្តាំ៧នាក់ ឆ្លងកូវីដ» ។

ចំពោះព័ត៌មានបំភ្លៃការពិតទាំងនេះ ត្រូវបានលោកស្រី ឱ វណ្ឌឌីន ច្រានចោលថា «នេះជាព័ត៌មានមិនពិតធ្វើឲ្យច្របូកច្របល់សង្គម។ សូមច្រានចោលទាំងស្រុងនូវព័ត៌មាននេះ។

សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង។ សូមអរគុណ»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២)

ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ដកស្រង់ពី៖ Fresh News