Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ​ក្រសួង​អប់រំ ៖ លទ្ធផល​ប្រឡង​ឌី​ប្លូ​ម​នឹង​ដឹង​ក្រោយ​ថ្ងៃ​១៤ ធ្នូ​នេះ

  • Print

រាជធានីភ្នំពេញ ៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់លទ្ធប្រឡងសញ្ញាបត្របឋមសិក្សាបឋមភូមិ នឹងដឹងជា ផ្លូវការថា ជាប់ប៉ុន្មានភាគរយ និងធ្លាក់ប៉ុន្មានភាគរយ នៅក្រោយថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ។

លោកបញ្ជាក់ថា«ការចេញលទ្ធការប្រឡងឌីប្លូមមិនមានចេញទម្រង់ដូចលទ្ធបាក់ឌុបទេ ។មានន័យថា យើងចេញប្រឡងបាក់ឌុបចេញជារួមនៅក្នុងពេលតែមួយបាន ប៉ុន្តែការប្រឡងឌីប្លូមចេញនៅថ្ងៃ៧ ធ្នូ នៅកម្រិតសាលារៀនទាំងអស់បង្ហាញសិស្ស ។

ក៏ប៉ុន្តែក្រសួងមិនទាន់មានលទ្ធផលរួមទេ គឺបានស្នើសាលារៀនទាំងអស់ផ្ញើរបាយការណ៍មកក្រសួងត្រឹមថ្ងៃ១៤ធ្នូ» ។

លោកបានគូសបញ្ជាក់ ការប្រឡងឌីប្លូម គឺការប្រឡងនៅត្រឹមកម្រិតតាមសាលារៀនមិនដូចបាក់ឌុបដែលជាប្រឡងថ្នាក់ជាតិនោះទេ ។

លោកក៏បានឲ្យដឹងថា គ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាលនៃការប្រឡងឌីប្លូមដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ខេត្ត-រាជធានី តាមការចាំបាច់ ។

ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់តាម២៥ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង ។

ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យក្រសួងបានអះអាងថា លទ្ធផលមិនដឹងជាប់ប៉ុន្មានភាគរយ និងធ្លាក់ប៉ុន្មានភាគរយនោះទេ ព្រោះខាងសាលារៀនមិនទាន់ផ្ញើរបាយការណ៍នៃចំនួនសិស្សប្រជាប់ និងធ្លាក់ទៅកាន់ក្រសួងនោះទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព