Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រឡង​បាក់​ឌុ​ប​ត្រូវ​ពន្យារ​​ពេល​ដោយ​សារ​តែ​កូ​វី​ដ​១៩ រហូត​ដល់​ខែមករា

  • Print

រាជធានីភ្នំពេញ ៖ ដោយសារតែការរកឃើញករណីឆ្លងជាបន្តបន្ទាប់នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នារសៀលថ្ងៃទី ០៧ ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។

ដែលការសម្រេចចិត្តពន្យាពេលការប្រឡងបាក់ឌុង ដោយសារកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាធ្វើឲ្យមានអ្នកឆ្លងជាបន្ដបន្ទាប់ ដែលគិតមកដល់ថ្ងៃនេះគឺមានអ្នកឆ្លងក្នុងសហគមន៍ដល់ទៅ ៣២ នាក់ត្រឹមព្រឹកថ្ងៃទី ០៧ខែធ្នូ នេះ ។

គួររំឮកថា កាលពីពេលកន្លងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា សម្រាប់បេក្ខជន ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង១២ម៉ឺននាក់ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី២១ ខែធ្នូ ខាងមុខនេះ ។

ដកស្រង់ពី៖ កោះសន្តិភាព