Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ៖ ក្រោយ​ពី​ខ្ញុំ​ប្រកាស​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដមានការ​គាំទ្រ​​ធំធេង​ទាំង​តាម​ផ្លូវចិត្ត និង​ផ្តល់​ថវិកា

  • Print

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសរសេរលើបណ្តាញសង្គមនាព្រឹកថ្ងៃទី៨ ខែធ្នូនេះថា« បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត ។

នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួម ប៉ុន្កែមិនដឹងថា ចូលនៅកន្លែងណា និងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ ៖

១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្ទ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី ។

២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជំរាបជូនថា ក្នុងករណី មានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ ។

ជាចុងក្រោយ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារសុខភាពរបស់ប្រជាជន) ៕

ដកស្រង់ពី៖ កោះសន្តិភាព