Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជីប ម៉ុង បរិច្ចាគ ៣​លាន​ដុល្លារ​អា​មេ​រិ​ក​ជូន​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​កូ​វី​ដ ១៩ !

  • Print

រាជធានីភ្នំពេញ ៖ ជីប ម៉ុង បរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារអាមេរិកជូនរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំសម្រាប់ទិញវ៉ាក់សាំងការពារកូវីដ ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។

ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ ១៩ ក្នុងជំហានដំបូងចំនូន ១លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន ៥០ម៉ឺននាក់ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងលិខិតថ្លែងអំណរជូនចំពោះក្រុមហ៊ុន ជីប ម៉ុង ថា ៖ «ជំនួយជាថវិកាចំនួន ៣លានដុល្លារអាមេរិកសម្រាប់រាជរដ្ឋាភិបាល រកទិញវ៉ាកសាំងការពារជំងឺ COVID-19 នៅកាលៈទេសៈនេះពិតជាមានតម្លៃដែលពុំអាចកាត់ថ្លៃបាន» ។

ជីប ម៉ុង តែងតែងរួមចំណែកជាមួយរាជរដ្ឋាភិបាលជានិច្ចជាកាល ទាន់ពេលវេលា និងគ្រប់កាលៈទេសៈក្នុងការជួយសម្រួលការលំបាកនានារបស់រាជរដ្ឋាភិបាល ។

ក្នុងឆ្នាំ ២០២០នេះ ជីប ម៉ុង បានបរិច្ចាគជូនរាជរដ្ឋាភិបាលកម្ពុជាចំនួន ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩, ៥០ម៉ឺនដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា, ៤០ម៉ឺនដុល្លារអាមេរិក អង្ករ និងភេសជ្ជៈ ជូនរាជរដ្ឋាភិបាលកម្ពុជា

សម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត និងចំនួន ៥០ម៉ឺនដុល្លារអាមេរិកទៀតជូនមូលនិធិគន្ធបុប្ផាកម្ពុជា ៕

ដកស្រង់ពី៖ កោះសន្តិភាព