Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាទទួលចំណូលពីការនាំចេញអង្ករក្នុងខែដំបូង បាន៣០លានដុល្លារ, ការធ្លាក់ចុះបរិមាណនាំចេញ ដោយសារបញ្ហាដឹកជញ្ជូន

  • Print

(ភ្នំពេញ)៖ តាមរបាយការណ៍សង្ខេបនៃការនាំចេញអង្ករកម្ពុជា ប្រចាំខែមករា ឆ្នាំ២០២១ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុប បានជាង៣.៤ម៉ឺនតោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់។

ក្នុងរបាយការណ៍បន្ដថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ទិសដៅចំនួន២៨ប្រទេស សម្រេចបានជារួម ៣៤២៧៣តោន គិតជាទំហំទឹកប្រាក់ ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិក ដែលមានការថយចុះជារួម៣២.០៧% ដែលជាពិសេសគឺទីផ្សារ របស់ប្រទេសនៅក្នុងទ្វីបអឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើង ជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។

ការធ្លាក់ចុះ នៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅជិត៦០% គឺបណ្តាលមកពី មូលហេតុចម្បង គឺបញ្ហាការដឹកជញ្ជូន តាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករ

ដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ (Pre-Courier) ទៅប្តូរនៅកប៉ាល់មេទៅអឺរ៉ុប (Mollier Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។

ចំពោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណ គឺមានចំនួន ១៦,១៦៣ តោន និងមានការកើនឡើង៧.៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។

ចំពោះប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់អង្ករក្រអូប ដែលរួមមានទាំង ក្រអូបប្រណីតសែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម៕

ដកស្រង់ពី៖ Fresh News