Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ អ្នកមាន​ចេតនា​ចម្លង​កូ​វី​ដ​១៩ ដល់​អ្នក​ដទៃ​អាចដាក់ទោស​រហូត​ដល់​២០​ឆ្នាំ

  • Print

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់កូវីដ១៩ត្រូវបានធ្វើឡើង ដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាហើយច្បាប់នេះនឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឲ្យឆ្លងដល់អ្នកដទៃដូចបទល្មើសឧក្រិដ្ឋ ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីក្រសួងសុខាភិបាលឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ការធ្វើច្បាប់កូវីដ១៩ ត្រូវបានធ្វើការស្រាវជ្រាវពីបទពិសោធនពីបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក ។

ឯកឧត្តមបន្តច្បាប់នេះធ្វើឡើង ដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ និងនៅពេលអនាគត ។

ក្នុងរយៈពេលជាង១ឆ្នាំនេះ កម្ពុជាបានគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ដែលមានការចូលរួមពីប្ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ផ្អែកតាមព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ធ្វើឲ្យកម្ពុជាត្រូវមានច្បាប់មួយ ពីព្រោះថា ជំងឺកូវីដ១៩ ជាជំងឺកាចសាហាវដែលកម្ពុជាមិនដែលធ្លាប់ជួប ហើយជំងឺនេះបានធ្វើឆ្លងជំងឺនេះជាង២០លាននាក់ និងស្លាប់រាប់លាន់នៅលើសកលលោក ។រជាពលរដ្ឋ ដែលទទួលបានការកោតសរសើរ ។

ឯកឧត្តមបញ្ជាក់ថា ៖«ជំងឺកូវីដ១៩បានធ្វើឲ្យមានការប្រែប្រួលនៅទូទាំងពិភពលោក ដែលធ្វើឲ្យប្រទេសមួយចំនួនបានដាក់វិធានការទប់ស្កាត់ជំងឺកូវី១៩នេះ ដោយប្រទេសខ្លះ រៀបចំច្បាប់ថ្មី ឬកែសម្រួលច្បាប់ឲ្យស្រប និងច្បាប់ខ្លួនផងដែរ ។

ពេលប្រទេសខ្លះសម្រេចច្បាប់ដាក់ក្នុងប្រទេសគ្រាអាសន្ន និងបិទប្រទេស និងវិធានការផ្សេងទៀត ដើម្បីធានាថា ច្បាប់នេះធ្វើឲ្យស្ថានភាពថន់ថយ» ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណែកប្រទេសកម្ពុជាក៏បានរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដែរ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់រួចហើយ កាលពីពេលកន្លងមកនេះ ។

ប៉ុន្តែឆ្លងកាត់អស់រយៈពេលប្រមាណជាង១ឆ្នាំមកនេះ ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩នេះ បានធ្វើឲ្យកម្ពុជាបានទាញបានជាសមត្ថកម្មចំនួន២ គឺ១.ការឆ្លងជំងឺកូវីដ១៩នេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងជីវិតមនុស្សពិតប្រាកដ ។ ២.ការបិទសេដ្ឋកិច្ចជាតិធ្វើឲ្យប៉ះពាល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ ។

ឯកឧត្តមដ្ឋមន្ត្រីក៏បានលើកឡើងថា ច្បាប់កូវីដ១៩នេះ មិនមែនធ្វើសម្រាប់ទប់ស្កាត់រីករាលដាលជំងឺកូវីដ១៩ នៅពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ជាត្រៀមលក្ខខណៈទុកជាមុននៅពេលអនាគាត បើសិនមានជំងឺកើតឡើងជាយថាហេតុ ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «ច្បាប់នេះរៀបចំឡើង ដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ ។ យើងឃើញថា ព្រឹត្តិការសហគមន៍២០ កុម្ភៈថា រយៈពេលគ្រប់គ្រងជាង១ឆ្នាំនេះ គឺមានភាពល្អ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដែរ» ។

ឯកឧត្តមបានបន្ថែមថា ៖«ផ្អែកលើព្រឹត្តិការណ៍២០ កុម្ភៈ កម្ពុជាត្រូវមានច្បាប់នេះ ។

ជំងឺកូវីដ១៩នេះគឺជាជំងឺមួយដែលរាតត្បាតសាហាវណាស់ ដែលមកដល់ម៉ោងនេះមនុស្សជាង១២០លាននាក់ ក្នុងពិភពលោកបានឆ្លងជំងឺកូវីដ១៩ និងមនុស្សជាង២លាននាក់បានស្លាប់ និងនោះកម្ពុជាមាន១នាក់ដែរ អីញ្ចឹងជំងឺនេះសាវហាវណាស់» ។

ឯកឧត្តមក៏បានលើកឡើងថា ការរៀបចំច្បាប់នេះបានរៀបចំជាយូរមកហើយ និងស្រាវជ្រាវពីច្បាប់ផ្សេងៗជាយូរមកហើយ ក៏នៅតាមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ។

ច្បាប់ដែលកម្ពុជាធ្វើនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសុខភាពសាធារណៈ ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្ថែមថា ច្បាប់កូវីដ១៩នេះ ដាក់ទោសចំពោះអ្នកដែលមិនគោរពវិធានការក្នុងការប្រយុទ្ធការឆ្លងរាលដាលនៃជំងឺ១៩ ហើយដែលអាចផ្តាច់ជីវីតប្រជាពលរដ្ឋកម្ពុជា និងបង្កមហន្តរាយការដល់សង្គមជាតិ ។

ច្បាប់នេះបង្កើតមានមូលដ្ឋានក្នុងការផ្តល់មូលដ្ឋានដល់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានសុខាភិបាលចាំបាច់ក្នុងទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺផ្សេងទៀតនៅពេលអនាគត ។

ឯកឧត្តមក៏បានលើកឡើងទៀតថា ដើម្បីឲ្យច្បាប់មានប្រសិទ្ធភាព គឺច្បាប់បានដាក់ទោសទណ្ឌចំពោះអ្នកបំពានផងដែរ ។ ច្បាប់នេះបង្កើតឲ្យមានបទល្មើសចំនួន៥ ក្នុងករណីអ្នកដែលបំពានលើវិធានការដែលរដ្ឋាភិបាលដាក់ចេញ ។

បទល្មើសដែលដាក់ចេញមាន ៖ ១.បទល្មើសគេចពីការធ្វើចត្តាឡីស័ក នឹងត្រូវដាក់ទោសពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ សម្រាប់អ្នកដែលរត់គេចពីកន្លែងចត្តាឡីស័កទៅកាន់អ្នកដទៃ និងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀល ។

២. បទល្មើសអំពើគេចពីកន្លែងព្យាបាល ត្រូវដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល និងអាចបន្ថែមទោសពី៥ឆ្នាំដល់១០ឆ្នាំ(ទោសឧក្រិដ្ឋ)បើអំពើនេះឆ្លងដល់អ្នកដទៃ ឬផ្តាច់ជីវីតអ្នកដទៃ ។

៣.បទល្មើសចម្លងដោយចតេនានៃជំងឺកូវីដ១៩ ដល់អ្នកដទៃដាក់ទោសពី៥ឆ្នាំដល់១០ឆ្នាំ ហើយបង្កើនពី១០ឆ្នាំដល់២០ឆ្នាំ កាលបើអំពើនេះមានរៀបចំឡើង ឬអង្គការចាត់តាំង ។

៤.ការមិនគោរពវិធានការរដ្ឋបាលពិន័យ១លានរៀល ដល់៥លានរៀល ហើយបើសិនមិនគោរពបណ្តាលឲ្យមានជំងឺដល់អ្នកដល់ដទៃដាក់ទោសពន្ធនាគារ៦ខែ៣ឆ្នាំ ។

៥.ការរារាំ ឬឧបគ្គសដល់ការអនុវត្តវិធានការដាក់ទោស៦ខែដល់៣ឆ្នាំ និងពិន័យជាប្រាក់២លានរៀលដល់១០លានរៀន ហើយទោសនេះអាចបង្កើនដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលដល់២០លានរៀល បើសិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ៕

ដកស្រង់ពី៖ កោះសន្តិភាព