Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

  • Print

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅអភិបាលរាជធានី-ខេត្ត ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩។ តាមរយៈសារសំឡេងណែនាំមួយចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ។

តែបច្ចុប្បន្ននៅពេលជំងឺកូវីដ១៩ កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ១៩ ទៅចូលរួមក្នុងកម្មពិធីផ្សេងនោះវិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះមិនទាន់មានវិធានការនៅឡើយ។

ក្នុងសារសំឡេងនេះ សម្តេចតេជោ បានលើកឡើងពីករណីនៅខេត្តតាកែវ និងខេត្តកំពង ដែលអ្នកកើតជំងឺកូវីដ១៩ ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។

សម្តេចតេជោ បានថ្លែងស្នើយ៉ាងដូច្នេះ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា

«សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»។

ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុងសង្គម។

ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩៕

ដកស្រង់ពី៖ Fresh News