Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​កិច្ចការ​នារី ប្រកាស​ថ្កោលទោស ឌួ​ង ឆាយ អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់

  • Print

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រសួងកិច្ចការនារី បានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។

អំពើហិង្សាគ្រប់ទម្រង់ និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការទន្ទឹមនេះក្រសួងកិច្ចការនារី លើកឡើងថា អំពើហិង្សា

ក្នុងគ្រួសារដែលបានកើតឡើង ចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង/ឬ ដោយប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំង លើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេស ការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឲ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្ដី ។

ផ្ទុយទៅវិញ ឪពុក ម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើជាគំរូដល់កូនៗ ក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឲ្យក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ ដោយគោរពតាមស្មារតី នៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួម លើកកម្ពស់ និងការពារសិទ្ធិស្ត្រី និងកុមារ ។

ស្របពេលជាមួយគ្នានេះដែរ នាព្រឹកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១

របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ ។ពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។

កាលពីយប់ម៉ោង៨ ថ្ងៃទី១៥ មីនា ២០២១ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ក្នុងប្រទេសកម្ពុជា មានការស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីឃើញអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូឃ្លីបមួយ

ស្តីពីសកម្មភាពគំ.រាម និងប្រើអំពើហិ.ង្សាវា.យតប់លើស្ត្រី នៅចំពោះមុខកូនតូចៗស្រែកទ្រហោយំ កងរំពងពេញផ្ទះ ៕

ដកស្រង់ពី៖ កោះសន្តិភាព