Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ​ទស្សនកិច្ច​កន្លែង​ធ្វើ​សមាជ​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​លើក​ដំបូង

  • Print

រាជធានីភ្នំពេញ ៖ ព្រះបាទសម្តេចព្រះនរោត្តបមរនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាទស្សនកិច្ចកន្លែងធ្វើសមាជរបស់គណបក្សកុម្មុយនីសចិនលើកដំបូង ។

យោងតាមបណ្តាញសង្គមឈ្មោះថា Duyal Ducabodeg បានចេញផ្សាយ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២១បានឲ្យដឹងថា

«គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះ គឺទស្សនាទីកន្លែងប្រភពបន្តថា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត

ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតនៃបក្សកុម្មុយនិស្តចិន ពោល គឺជាទីតាំងដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់នូវសមាជបក្សលើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ដែលសមាជជាតិលើកដំបូងរបស់បក្សកុម្មុយនិស្តចិនបានបើកនៅទីនេះមានតំណាងសរុប ១៣ នាក់មកពីអង្គការបក្សកុម្មុយនិស្ត ៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្សជាង៥០ នាក់នៅទូទាំងប្រទេស ។សមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន» ។

ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការនាសវនាការជាមួយ ឯកឧត្តម Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងឯកឧត្តម Gao Zheng អភិបាលក្រុងសៀងហៃ នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា

«ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ និងកត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃនាឱកាសនេះ ហើយគោលបំណងដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ គឺទស្សនាទីតាំងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន»។

បន្ទាប់ពីបានបំពេញព្រះរាជទស្សនកិច្ច និងទ្រង់ព្រះសណ្តាប់អំពីប្រវត្តិសាស្ត្រលម្អិត នៃទីតាំងសមាជលើកទី១រួចមក ព្រះអង្គ សព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថ្លែងនាឱកាសនោះថា «ទីនេះគឺជាទីកន្លែងដែលមានសារៈសំខាន់ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ ។

ទីតាំងនៃសមាជជាតិលើកទី១ របស់បក្សកុម្មុយនិស្តចិន បានឲ្យយើងមើលឃើញពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើនក្នុងការកសាងប្រទេស និងបម្រើប្រជាជន ។

គួរបញ្ចក់ផងដែរថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីតាំងដ៏មានសារៈសំខាន់ខាងលើនេះចំនួន២លើក គឺនៅក្នុងឆ្នាំ១៩៦៣ និងឆ្នាំ១៩៧២ ។

សូមជម្រាបថា ការទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា ខណៈពេលព្រះអង្គ និងព្រះមាតាជាតិខ្មែរ(សម្តេចយាយ) បានយាងទៅកាន់ប្រទេសចិន ដើម្បីព្យាបាលព្រះរាជសុខភាពកាលពីពេលកន្លងមកតាមការកំណត់របស់ក្រុមគ្រូពេទ្យចិន ៕

ដកស្រង់ពី៖ កោះសន្តិភាព