Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងអប់រំ ចេញសេចក្តីណែនាំ៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា

  • Print

(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចូលក្នុងគ្រឹះស្ថានសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែមចំនួន៥ចំណុច ដើម្បីពង្រឹងវិធានការសុវត្ថិភាពសុខភាពសិក្សា នៅតាមគ្រឹះស្ថានសិក្សា។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា សេចក្តីណែនាំទាំង៥ចំណុច នោះរួមមាន៖

១៖ បង្កើត និងពង្រឹងភារកិច្ចរបស់គណៈកម្មការសុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សា ដែលមាននាយកសាលាជាប្រធាន និងមានការចូលរួមពីសហគមន៍

២៖ តាមដានជាប្រចាំនូវសកម្មភាព និងការចល័តទីកន្លែងរបស់បុគ្គលិកអប់រំក្រោមឱវាទ។

៣៖ សហការជាមួយអាជ្ញាធរដែនដី ដើម្បីតាមដាន និងគ្រប់គ្រងជនចំណូលស្រុក (ថ្មី) រួមទាំងការអនុវត្តវិធានការធ្វើចត្តាឡីស័ក។

៤៖ ក្នុងករណីមានការសង្ស័យ គ្រឹះស្ថានសិក្សាត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន និងត្រូវរាយការណ៍ជូនអាជ្ញាធរអប់រំតាមលំដាប់ថ្នាក់។

៥៖ ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

 

ដកស្រង់ពី៖ Fresh News