Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចទៀ បាញ់៖ រកឃើញទាហាន៣រូបឆ្លងកូវីដទោះបានចាក់វ៉ាក់សាំងរួចក្តី

  • Print

រាជធានីភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ក្រុមអ្នកចាក់វ៉ាក់សាំងកូវីដ១៩ រួមទាំងក្រុមអ្នកជំនាញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈឥឡូវនេះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ពបានចាប់ផ្តើមកើតមានជាបន្តបន្ទាប់ហើយ ក្នុងនោះទាហានខ្លះបានចាក់វ៉ាក់សាំងលើកទី ១ រួច និងខ្លះបានចាក់រួចទាំងពីរលើក តែនៅឆ្លងវីរុសកូវីដ ១៩ ។

យោងតាមសំឡេងរបស់សម្តេច ទៀ បាញ់ នាព្រលប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្តេច បានណែនាំដល់ក្រុមជំនាញ ឲ្យចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងជួរកងទ័ព ពិសេសនៅសាកលវិទ្យាល័យការពារជាតិ ព្រោះទើបរកឃើញអ្នកឆ្លងកូវីដ១៩ នៅថ្ងៃទី១៧មីនានេះ។

សម្តេច ក៏បានឲ្យដឹងផងដែរថា សម្តេចកំពុងតែណែនាំឲ្យធ្វើសម្ភាសន៍ទាហានមួយរូបដែលទើបឆ្លងចុងក្រោយគេ នៅសាលាសកលវិទ្យាល័យការពារជាតិនេះ តើវាមានទំនាក់ទំនងរបៀបណា?

ដោយឲ្យអ្នកជំនាញជួយវិភាគ ហើយត្រូវដាក់នរណាខ្លះ ដោយឡែក? ដាក់នរណាខ្លះ ពាក់ព័ន្ធនិងត្រូវទៅយកសំណាកភ្លាម ហើយដាក់នរណាកន្លែងណា? ដើម្បីទប់ស្កាត់កុំឲ្យឆ្លងទៅកន្លែងផ្សេងទៀត នាំឲ្យស្ថានភាពធ្ងនធ្ងរ ។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បញ្ជាក់ថា « ឥឡូវនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ពយើង បានចាប់ផ្តើមកើតមានជាបន្តបន្ទាប់ហើយ បន្ទាប់ពីកើតករណីនៅព្រៃវែង ១ ដែលបានចាក់វ៉ាក់សាំងហើយដែរ» ។

ដែលមកដល់ពេលនេះគឺមាន ៣ នាក់ហើយ មានដូចជាការរកឃើញ លើ លោក ម៉ក់ សំអេន ដែលនៅលេខាធិការ ខាងកីឡា ក៏បានចាក់វ៉ាក់សាំងដែរ និងមួយករណីទៀត គឺកើតឡើងនៅថ្ងៃទី ១៧ ខែមីនានេះតែម្តង គឺនៅសាលាសកល ក៏បានចាក់វ៉ាក់សាំងហើយដែរ។

សម្តេចពិជ័យសេនា បានបន្តថា ទាហាន ទាំង ៣នាក់ ដែលបានឆ្លង កូវីដ ១៩ នោះ គឺមានទាហាន ខ្លះបានចាក់វ៉ាក់សាំងកូវីដ ១៩ បានម្តង និងខ្លះទៀត បានចាក់ទាំង ២លើកហើយ ក៏នៅតែឆ្លងដែរ ហេតុនេះ ទើបសម្តេចណែនាំ ក្រុមគ្រូពេទ្យខាងចាក់វ៉ាក់សាំង ត្រូវតែប្រុងប្រយ័ត្នបំផុត ពិសេសក្នុងការសម្ភាសន៍ និងក្នុងអំឡុងពេលចាក់វ៉ាក់សាំង។

សម្តេចពិជ័យ ទៀ បាញ់ ក៏បានណែនាំផ្នែកផ្សេងទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ដូចៗគ្នា ព្រោះថាវីរុស កូវីដ ១៩ មិនរើសមុខ ឬឋានៈតួនាទីឡើយ សូម្បីតែ អ្នកចាក់វ៉ាក់សាំងហើយ ក៏វាឆ្លងដែរ។

ដូច្នេះសម្តេចបានបញ្ជាក់ម្តងហើយម្តងទៀតថា សម្រាប់កងទ័ពគ្រប់ភ្នែក ពេលបំពេញការងារ ត្រូវប្រុងប្រយ័ត្ន ដោយពាក់ម៉ាសឲ្យបាន ១០០% កុំឲ្យធ្វេសប្រហែសឲ្យសោះ ការធ្វើអនាម័យ និងរក្សាគម្លាត ត្រូវធ្វើជាចាំបាច់ ៕

ដកស្រង់ពិ៖ កោះសន្តិភាព