Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម ផ្អាកផ្តល់សេវា ព្រោះបុគ្គលិកម្នាក់កើតជំងឺកូវីដ១៩

  • Print

(ភ្នំពេញ)៖ ធនាគារ Maybank សាខាផ្លូវកម្ពុជាក្រោម បានប្រកាសផ្អាកដំណើរជាបណ្តោះអាសន្ន បន្ទាប់ពីបុគ្គលិករបស់ខ្លួនម្នាក់កើតជំងឺកូវីដ១៩។

យោងតាមសេចក្តីដំណឹង បានបញ្ជាក់ថា ការផ្អាកនឹងធ្វើឡើងចាប់ពីថ្ងៃនេះតទៅរហូតមានការជូនដំណឹងជាថ្មី។

បើទោះបីជាយ៉ាងសាខាដទៃទៀត របស់ធនាគារនៅដំណើរការជាធម្មតា។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា បុគ្គលិកដែលកើតជំងឺកូវីដ១៩នេះ បានឆ្លងពីមិត្តភក្តិរបស់គេ មិនមែនឆ្លងនៅក្នុងកន្លែងធ្វើការនោះទេ។

បុគ្គលិករូបនេះ ក៏មិនមែនជាអ្នកផ្តល់សេវាជូនអតិថិជននោះដែរ៕

ដកស្រង់ពី៖ Fresh News